ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅបាត់ដំបង

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅបាត់ដំបង

បាត់ដំបង៖  នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្រុមទី០៧​ ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល​ ខេត្តបាត់​ដំបង​ អនុវ​ត្ត​ជាប់ជាប្រចាំនូវមតិដឹកនាំរបស់លោក​ឧត្តម​សេនីយ៍ត្រី​ សាត​ គឹមសាន​ ស្នងការ​នៃ​ស្នងការដ្ឋាននគរបាល​ ខេត្តបាត់ដំបង​ និងដោយ​បានការ​សម្របសម្រួលលើនីតិវិធីពីឯកឧ​ត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្ត​បាត់ដំបង​ព្រម​ទាំងទទួល​បាននូវយោបល់ណែ​នាំ​របស់លោក​ឧត្តម​សេនី​យ៍ត្រី​ កុយ​ហៀង​ ស្នង​ការរងផែន​ការងារគ្រឿ​ង​ញៀន​ លោកវរសេ​នី​យ៍​ឯក​ ផង់​ សុភាព​ អធិការនគរបាលស្រុកថ្មគោ​ល​ បាន​ដឹកនាំកម្លាំងផ្នែកជំ​នាញប្រឆាំងគ្រឿង​ញៀនសហការណ៍ជាមួយប៉ុស្តិនគរបាលរដ្ឋបា​ល​តាពូងគោកឃ្មុំ រូងជ្រៃបានចុះប្រតិបត្តិការ​បង្រ្កាប​​មុខសញ្ញារក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន០១ករណីក្នុងបទ​ល្មើ​សជាក់​ស្តែង។

-ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនជន​សង្ស័យបានចំនួន០១នាក់គឺ៖

១-ឈ្មោះ គឹម កុយភេទប្រសអាយុ៤៥ឆ្នាំរស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបា​ត់​ ដំបង​ ។

-វត្ថុតាងដកហូតបានគឺ៖

១-ម្សៅពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន០៤ ថង់(ទម្ងន់៦.៧៧ក្រាម) សង្ស័យថាមានសារធាតុ​ញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE

២-ដបសំរាប់ជក់ចំនួន០១-ទូរស័ព្ទចំនួន០១ចាស់

និងថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។

នគរបាលស្រុកកំពុងសាកសួរប​ន្ថែម​និងរៀបចំបញ្ជូនមកការិយាល័យជំនាញ​ ចាត់ការបន្តតាមផ្លូវច្បាប់៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya