ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ សង្ស័យស្រវឹងស្រាជោកជាំ បើកម៉ូតូទៅបុករថយន្តពីក្រោយ បណ្ដាលឲ្យស្លាប់ នៅបន្ទាយមានជ័យ

បុរសម្នាក់ សង្ស័យស្រវឹងស្រាជោកជាំ បើកម៉ូតូទៅបុករថយន្តពីក្រោយ បណ្ដាលឲ្យស្លាប់ នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ÷ កាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិសូរិយាថ្មីឃុំកូបស្រុកអូរជ្រៅ ។  អ្នកបើកបរម៉ូតូឈ្មោះខុន រតន: ភេទប្រុសអាយុ២២ឆ្នាំរស់នៅ ភូមិអូរអំបិលសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ បើកម៉ូតូម៉ាកហុងដា ហ្ស៊ូម័រ ពណ៌ស លាយលឿង គ្មានស្លាកលេខ ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកបរម៉ូតូក្នុងទិសដៅពីកើតទៅលិច ក្នុងស្ថានភាពស្រវឹងដោយបើកមានល្បឿនលឿន មិនពាក់មួកសុវត្ថិភាព ហើយបានបុករថយន្តធុនធំក្នុងទិសដៅស្របគ្នាពីក្រោយ បណ្តាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម។ ចំណែកអ្នកបើកបររថយន្ត បានបើកគេចខ្លួនបាត់ ។  សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya