ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ជិះ​ម៉ូតូ​សេ​១១០ បុក​គូទ​រថយន្ត​កាមរី​ឆ្លាម បណ្តាល​ឲ្យ​រងរបួស​ខ្លួនឯង ​

បុរស​ម្នាក់​ជិះ​ម៉ូតូ​សេ​១១០ បុក​គូទ​រថយន្ត​កាមរី​ឆ្លាម បណ្តាល​ឲ្យ​រងរបួស​ខ្លួនឯង ​

ភ្នំពេញ​៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្កឡើង​ដោយសារ បុរស​ម្នាក់​ជិះ​ម៉ូតូ​សេ ១១០​មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-5792​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ព្រះសីហនុ​ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​កាលពី​វេលា​ម៉ោង ២១ និង ៣០​នាទី​យប់​ថ្ងៃទី​១១ ខែកក្កដា​ឆ្នាំ​២០១៣​ខណៈ​ជិះ​មកដល់​ចំណុច​មុខ​ស្តុ​ប​ពេទ្យ​ចិន ស្រាប់តែ​ម៉ូតូ​បាន​ជ្រុល ល្បឿន​ទៅបុក គូទ រថយន្ត​កាមរី​ឆ្លាម​ដែល​កំពុង​ឈប់​ស្តុ​ប នៅ​ចំណុច​ស្តុ​ប​ពេទ្យ​ចិន បណ្តាល​ឲ្យ​ខ្លួនឯង​ដួល​រងរបួស​ស្រាល ហើយក៏​សម្រេច​ចេញ​សំណង​ជា​ទឹកប្រាក់​ចំនួន​៥០​ដុល្លារ ទៅ​ឲ្យ​ម្ចាស់​រថយន្ត​កាមរី​ឆ្លាម ដើម្បី​បញ្ចប់ រឿង ដោយសារ​មិន​ចង់​ឲ្យ​មានរឿង​វែងឆ្ងាយ និង​មិន​ចង់​ឲ្យ​សមត្ថកិច្ច​អូស​យក​ម៉ូតូ​ទៅ​រក្សាទុក នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ផងដែរ​។

​ដោយមាន​ការចុះ​អន្តរាគមន៍ និង​សម្របសម្រួល​ពី​សមត្ថកិច្ច​ផង​នោះ ភាគី​ម្ចាស់​រថយន្ត​ក៏​យល់ ព្រម​ទទួលយក​សំណង​ចំនួន​៥០​ដុល្លារ ដើម្បី​យក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​តែម្តង​៕
​ដោយ​៖ ទុយ ម៉ែន​


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya