ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រុមការងារ​គណបក្ស​ប្រជាជន និង​សង្គ្រោះ​ជាតិ បន្ត​ជួបគ្នា នៅ​ថ្ងៃទី​៣​មីនា​ ​

ក្រុមការងារ​គណបក្ស​ប្រជាជន និង​សង្គ្រោះ​ជាតិ បន្ត​ជួបគ្នា នៅ​ថ្ងៃទី​៣​មីនា​ ​

ភ្នំពេញ​: នៅ​ម៉ោងជាង ៩ ព្រឹក ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៤ នៅឯ​វិមាន​ព្រឹទ្ធសភា​។ ជំនួប​ក្រុមបច្ចេកទេស ក្នុងនាម​ជា​គណៈកម្មការ​ចម្រុះ នៅថ្ងៃនេះ នឹង​ពិភាក្សាគ្នា លើ​កំណែទម្រង់​ការបោះឆ្នោត និង​បញ្ហា​មួយចំនួនទៀត​។​

​គណៈកម្មការ​ចម្រុះ នៃ​គណបក្ស​ទាំងពីរ មាន​ចំនួន​សមាសភាព​ស្មើគ្នា ដែល​គណបក្ស​និ​មួយៗ មាន​ចំនួន ៦​នាក់​។​

ក្រុមការងារ​បច្ចេកទេស នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ប៊ិន ឈិន​, លោក ជាម យៀប​, លោក ឈាង វុន​, លោក ស៊ិ​ក ប៊ុន​ហុក​, លោកស្រី គ្រួច សំអាន និង​លោក ប៉ែន បញ្ញា​។

​ចំណែក​ក្រុមការងារ​បច្ចេកទេស នៃ​គណបក្ស​សង្គ្រោះ​ជាតិ មានដូចជា លោក សុន ឆ័យ​, លោក យឹម សុវណ្ណ​, លោក គួ​យ ប៊ុន​រឿន​, លោក យ៉ែម បុញ្ញឫទ្ធិ ,​លោក អេង ឆៃអ៊ាង និង​លោក ម៉ៅ មុនី​វណ្ណ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya