ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?

តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?

ខេត្តកំពង់ស្ពឺ៖ ប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា

ចក្រកម្ពុជា មានប្រសាសន៍កន្លងមកទៅកាន់មន្ត្រីជំនាញថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិទាំងអស់អោយទប់ស្កាត់រាល់ការ

បំផ្លិចបំផ្លាញធនធានធម្មជាតិ បទល្មើសព្រៃឈើ។ជាពិសេសសម្តេចបានចាត់តាំងអោយ ឯកឧត្តម នាយឧត្តសេនីយ៍

សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានបង្ក្រាបបទល្មើសធនធានធម្មជាតិ រុករានទន្ទ្រានយកដីព្រៃដែលជាសម្បត្តិរបស់រដ្ឋនិងបទល្មើសព្រៃឈើជាដើម។ ដោយឡែកនៅក្នុងខេត្តកំពង់ស្ពឺវិញមានមេឈ្មួញស្រីល្បី ម្នាក់មានឈ្មោះ(ឌីណា)អាយុជាង៣០ឆ្នាំមានទីលំនៅក្នុងភូមិផ្សារកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកំពុងតែប្រព្រឹត្តដឹកជញ្ជូនបទល្មើសព្រៃឈើស្ទើរតែជារៀងរាល់យប់ថ្ងៃ គ្មានមន្ត្រីសមត្ថកិច្ចឬជំនាញណាមួយធ្វើការបង្ក្រាបបានម្តងណាឡើយ ហាក់មានសំណាងគេចរួចរហូត។ តើមេឈ្មួញស្រីល្បីឈ្មោះ(ឌីណា)ជាអ្នកណា បានជារត់ការរថយន្តធុនធំៗយីឌុប (V1)ដឹកឈើមុខកាត់ធំៗបានយ៉ាងរលូនបែបនេះនោះ?។

តាមការអោយដឹងពីប្រជាពលរដ្ឋម្នាក់ឈ្មោះ វ៉ុន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺអោយដឹងថាមេឈ្មួញស្រីល្បីឈ្មោះ(ឌីណា)នេះរកស៊ីដឹកឈើយូរណាស់មកហើយ ល្បីដំបូងឡើយនៅស្រុកឱរ៉ាល់ ហើយបច្ចុប្បន្ននេះល្បីឈ្មោះរហូតដល់ស្រុកភ្នំស្រួចទៀតហើយ ដែលរាល់ពេលដឹកជញ្ជូនបទល្មើសព្រៃឈើម្តងៗតាមរថយន្តយីឌុប(ឬហៅថារថយន្ត(V1)ពណ៌ត្រេអុី គ្មានពាក់ស្លាកលេខនោះឡើយ។ដោយមេឈ្មួញស្រីល្បីឈ្មោះរូបនោះបានបញ្ជាអោយកូនចៅរបស់ខ្លួនដឹកឈើចុះពីលើភ្នំតាមគោយន្តកន្ត្រៃទាំងយប់ ពេលមកដល់ក្នុងភូមិហើយក៏ប្រញ៉ាប់ប្រញ៉ាល់លើកដាក់លើរថយន្តធុនធំយីឌុប(V1)ជួនកាលរថយន្តតូរីស ដឹកចេញទៅលក់បន្តនៅប្រទេសវៀតណាម។

តាមការលើកឡើងរបស់មន្ត្រីសមត្ថកិច្ចតូចតាចដែលមិនបានលាភសក្ការៈនិងគេនោះថា មេឈ្មួញស្រីល្បីឈ្មោះ(ឌីណា)នេះប្រព្រឹត្តបទល្មើសឧក្រឹត្យកម្មព្រៃឈើជាយូរឆ្នាំមកហើយ។ ហើយក៏មានការបើកភ្លើងខៀវពីអាជ្ញាធរ សមត្ថកិច្ចមានអំណាចនៅក្នុងស្រុកឱរ៉ាល់ ស្រុកភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺទាំងមូលផងដែរទើប មេឈ្មួញស្រីល្បីឈ្មោះរូបនេះដឹកជញ្ជូនឈើម្រេញមានមុខកាត់ធំៗ មិនខ្លាចញញើតសមត្ថកិច្ចនិងជំនាញទាល់តែសោះ។ប្រភពដដែលបានបន្ថែមថាការដឹកជញ្ជូនឈើមុខកាត់ធំៗតាមរថយន្តយីឌុប(V1)បានដោយរលូនបែបនេះសង្ស័យតែមេឈ្មួញស្រីរូបនោះ មានទំនាក់ទំនង និងមានសម្ព័ន្ធ ភាពជាមួយសមត្ថកិច្ចរួចរាល់ហើយទើបហ៊ានរកស៊ីដោយចំហ៎បែបនេះ។ អ្វីដែលមានការសង្ស័យនោះគឺកន្លងមកកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានសហការបង្ក្រាបរថយន្តដឹកឈើ១គ្រឿងបានការបាញ់តដៃគ្នាផងនោះ ឃាត់មន្ត្រីអាវុធហត្ថខេត្តតាកែវបានម្នាក់ ប៉ុន្តែមេឈ្មួញស្រីល្បីឈ្មោះ(ឌីណា)រូបនេះហាក់បីដូចជាមានសំណាងជាងឈ្មួញដទៃទៀត។ សមត្ថកិច្ចដដែលបញ្ជាក់ថាប្រសិនបើអាជ្ញាធរ សមត្ថកិច្ចពាក់ពន្ធ័មានឆន្ទៈក្នុងការបង្ក្រាប រក្សាព្រៃឈើអោយបានគង់វង់នោះ បង្ក្រាបបានហើយប៉ុន្តែនេះ សមត្ថកិច្ចហាក់បីដូចជាព្រងើយកន្តើយមិនយកចិត្តទុកដាក់បង្ក្រាបទាល់តែសោះបើទោះបីជាគេដឹង ស្គាល់ឈ្មោះឈ្មួញរួចហើយក្តី។ការដឹកជញ្ជូនទៀតសោត លើកដាក់លើរថយន្តចេញពីក្នុងភូមិថ្មី ភូមិបន្ទាយរកា ក្នុងឃុំចំបក់ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួចបើកបរតាមផ្សារត្រែងត្រយឹង ឡើងមកផ្លូវជាតិលេខ៤ ឆ្ពោះមកទិសខាងកើតដោយឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើត្រែងត្រយឹង ឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើគិរីវ័ន្ត ផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋដែលមានលោក ចាន់ មុន្នីនាថ ជានាយផ្នែកហាក់បីដូចជាមានវិធានការបង្ក្រាបទប់ស្កាត់ទាល់តែសោះឬមួយអស់លោកបានលាភសក្ការៈអស់ទៅហើយ។

តាមមន្ត្រីមន្ទីរកសិកម្មម្នាក់បានបង្ហើបអោយដឹងថា សកម្មភាពរបស់មេឈ្មួញស្រីល្បីឈ្មោះរូបនោះ(ឌីណា)មិនមែនប្រព្រឹត្តបទល្មើសតែស្រុកភ្នំស្រួចប៉ុណ្ណោះទេ គឺនៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ រថយន្តធុនធំយីឌុប(ឬហៅV1)ដឹកចំនួន០៨ដុំ ក្នុង១ដុំជាង១ម៉ែត្រគូបប្រភេទឈើម្រេញ ចេញពីតំបន់ជាំ ឆ្លងកាត់ទេទឹកពុះ តាមផ្លូវលំ មកដល់រង្វង់មូលផ្សារកន្តួត បន្តតាមឃុំរស្មីសាមគ្គី កាត់មុខស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ តាសាល ដែលមានលោក ប៉ែន ទី ជានាយសង្កាត់ និងលោក តាំង ចាន់សែម៉ា ជានាយផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ គេមិនដែលឃើញអស់លោកបង្ក្រាបរថយន្តដឹកឈើខាងលើបានឡើយ។មិនត្រឹមតែប៉ុណ្ណោះ មេឈ្មួញល្បីឈ្មោះ(ឌីណា)រូបនោះមានមន្ត្រី សមត្ថកិច្ច ជំនាញ មានទាំងអ្នកផ្សព្វផ្សាយមួយចំនួនចាំកាងអោយថែមទៀតផង។ដោយមើលឃើញពីភាពខ្វះខាតរបស់សមត្ថកិច្ចនិងជំនាញ ប្រជាពលរដ្ឋ និងសមត្ថកិច្ចតូចតាចសង្ឃឹមថា លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធានបង្ក្រាបថ្នាក់ជាតិមេត្តាជួយពិនិត្យមើល ទង្វើររបស់មន្ត្រីមកថ្នាក់ក្រោមដែលសង្ស័យប្រព្រឹត្តអំពើពុករលួយជាមួយឈ្មួញរកស៊ីបទល្មើស បំផ្លិចបំផ្លាញព្រៃឈើផង បើបណ្តែតបណ្តោយតទៅទៀតច្បាស់ជារលាយហិនហោចជាក់ជាមិនខានឡើយ៕ ដោយះវ៉ន ភាព

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya