ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ

រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ

ខេត្តព្រះវិហារ ÷  រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដង ទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី ខេត្តព្រះវិហារ ។

ក្រោយមានការបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាទ្រង់ទ្រាយធំ នៅទូទាំងប្រទេស នៅតាមបណ្ដាខេត្តនានា នៃប្រទេសកម្ពុជា ដោយកម្លាំងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថតាមបណ្ដាខេត្តសាមី កាលពីអំឡុង ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗ ដែលយុទ្ធនាការនោះ កម្លាំងនៅក្នុងប្រតិបត្តិការបង្ក្រាបបានធ្វើការដុតបំផ្លាញនិងបំផ្ទុះ កំទេចចោលរថយន្ត បង្កុង ដឹកបទល្មើសប្រភេទរថយន្តបង្កុង និងរថយន្តកែឆ្នៃគ្រប់ប្រភេទ រាប់រយគ្រឿង ។ក្នុងនោះប្រជាពលរដ្ឋមានការត្រេកអរនិងអបអរសាទរ យ៉ាងខ្លាំង ចំពោះចំណាត់ការដ៏ក្ដៅគគុកនេះ ។ ប៉ុន្តែអ្វីដែលខកចិត្តនោះ ក៏ស្រាប់តែលេចចេញនូវទស្សនៈរិះគន់ ក្នុងន័យស្ថាបនា មកសារជាថ្មីម្ដងទៀត ដែលផ្ដើមចេញពីរថយន្តបង្កុងរបស់ ក្រុមឈ្មួញ កំពុងបង្ហាញវត្តមាន ដឹកផលអនុផលព្រៃឈើ យ៉ាងគគ្រឹកគគ្រេង នៅក្នុងព្រៃតំបន់ព្រៃបាក់កន ឋិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។

 

ជាក់ស្តែងនៅរសៀលថ្ងៃទី១២ និងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមអ្នកសារព័ត៌មានយើង បានចុះបំពេញបេសកកម្ម ក៏ប្រទះឃើញរថយន្តបង្កុងជាច្រើនគ្រឿង ដែលកំពុងធ្វើសកម្មដឹកឈើយ៉ាងអណាធិបតេយ្យ ពាសពេញក្នុងព្រៃតាមសេចក្ដីរាយការណ៍បាន អះអាងថា ÷ មានរថយន្តប្រមាណ១០ គ្រឿងកំពុងដឹកជញ្ជូនឈើ។

ជាក់ស្ដែង ក្រុមអ្នកសារព័ត៌មានយើងបានប្រទះឃើញ ត្រាក់ទ័រចំនួន ២ គ្រឿងកំពុងតែអូសឈើ និងរថយន្តបង្កុងចំនួន២គ្រឿងទៀត កំពុងតែ ខាឈើឡើងលើរថយន្ត និង ដឹកឈើចូលឃ្លាំង រួមទាំងគំនរឈើដូចរូបភាពជាក់ស្ដែងខាងក្រោម ។

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រុមឈ្មួញអ្នកមានអំណាច កំពុងសំរុកកាប់ឈើដឹកជញ្ជូន យ៉ាងគគ្រឹកគគ្រេងឮលាន់សម្លេងរណារយន្ត និងម៉ាស៊ីនអារឈើទ្រហឹងពេញព្រៃ ដែលពួកគេទាំងនោះបានប្រើប្រាស់រថយន្តបង្កុងដឹកឈើមកទម្លាក់នៅចំណុចក្នុងព្រៃតំបន់ព្រៃបាក់កន ជាប់នឹងព្រៃឡង់ឋិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ហើយក៏ជាប់នឹងព្រំប្រទល់ខេត្តកំពង់ធំផងដែរ ។

គេអះអាងថា.ក្រុមឈ្មួញឈើទាំងអស់នោះ មានងារជាឧកញ៉ា នឹងមានកូនចៅ នៅក្រោមឱវាទ សុទ្ធសឹងជាពួក មេៗឈ្មួញអ្នកមានអំណាច ។ ប្រជាពលរដ្ឋនិយាយថា បើពួកគាត់កាប់ឈើបន្តិច បន្តួចដើម្បី យកមកសង់ផ្ទះសម្បែង គ្រាន់នឹងរស់ នៅ ឱ្យបានសមរម្យនឹងគេ តែងតែត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ និង សមត្ថកិច្ចពាក់ព័ន្ធ ធ្វើការចាប់បង្ក្រាប និងគំរាមកំហែង ដាក់គុកច្រវ៉ាក់ ប៉ុន្តែបើសម្រាប់ពួកមេៗឈ្មួញ ឬអ្នកមានអំណាចវិញ ពួកគេធ្វើព្យុះភ្លៀង កាប់បំផ្លាញព្រៃឈើប្រើប្រាស់សុទ្ធតែរណាយន្ត និងគ្រឿងចក្រ គគ្រឹកគគ្រេងយ៉ាងណា ក៏គ្មានអ្នកណាចេញមុខបង្ក្រាបដែរ ។

ជុំវិញនឹងបញ្ហាពាក់ព័ន្ធខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើង រង់ចាំការបកស្រាយបំភ្លឺ ពីមន្ត្រីជំនាញ និង សមត្ថកិច្ចពាក់ព័ន្ធ គ្រប់ពេល វេលា រាល់ម៉ោងធ្វើការ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya