ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ខេត្តពោធិសាត់​យក​មន្ត្រី​កិច្ចសន្យា​ឲ្យ​កាន់​ត្រា​មន្ទីរ​ និង​ជំរិត​ទារប្រាក់​តាមទំនើងចិត្ត

ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ខេត្តពោធិសាត់​យក​មន្ត្រី​កិច្ចសន្យា​ឲ្យ​កាន់​ត្រា​មន្ទីរ​ និង​ជំរិត​ទារប្រាក់​តាមទំនើងចិត្ត

ខេត្តពោធិសាត់​៖​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តពោធិសាត់​លោក​គង់ សំបូរ បាន​រង​នូវ ការរិះគន់​ពី​សំណាក់​មន្ត្រីក្រោមឱវាទ​រួម​និង​មន្ត្រី​មន្ទីរ​អង្គភាព​នានា​នៅក្នុង​ខេត្ត​ថា​ប្រធាន​មន្ទីរ​មួយ​នេះ​បាន​អនុវត្ត​ផ្ទុយ​ពី​គោល​ការ​ច្បាប់​ដោយសារតែ​ប្រធាន​មន្ទីរ​មួយរូប​នេះ​បាន​ចាប់​តាំង​មន្ត្រី​កិច្ចសន្យា​ម្នាក់​ឲ្យ​កាន់​ត្រា​របស់​មន្ទីរ​និង​ប្រព្រឹត្ត​អំពើពុករលួយ​យកប្រាក់​ពី​ក្រុម​អ្នករត់​ឯកសារ​របស់​មន្ទីរ​អង្គភាព​នានា​នៅក្នុង​ខេត្ត​។​

​តាម​សេចក្តីរាយការណ៍​ពី​មន្ត្រីខេត្ត​ពោធិសាត់​បាន​ឲ្យ​ដឹងថា អស់​រយៈពេល​២​ឆ្នាំ​មកនេះ លោក​គង់ សំបូរ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បាន​ចាត់តាំង​មន្ត្រី​កិច្ចសន្យា​ម្នាក់​ឈ្មោះ​ជា ឈន់ ឲ្យ​ធ្វើជា​កាន់​ត្រា​របស់​មន្ទីរ​និង​បាន​បើកដៃ​ឲ្យ​លោក ជា ឈន់ ប្រព្រឹត្ត​អំពើពុករលួយ​និង​ជំរិត ទារប្រាក់​ពី​ក្រុម​អ្នករត់​ការ​ឯក​សាររ​បស់​មន្ទីរ​អង្គភាព និង​ក្រុមហ៊ុន​ដែល​រត់ការ​សូម​បើក​សាច់ប្រាក់​ឬ ឯកសារ​ផ្សេងៗ តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ការហាមឃាត់​ពី​សំណាក់​ពី​លោក​ប្រធាន​មន្ទីរ​ឡើយ ជាហេតុ ធ្វើ​ឲ្យ​លោក ជា ឈន់ មានអំណាច​ខ្លាំង​នៅក្នុង​មន្ទីរ​និង​មានលទ្ធភាព​ប្រព្រឹត្ត​អំពើពុករលួយ​និង​ជំរិត​ទារ ប្រាក់​នោះ​។​
​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​លោក​ជា ឈន់ នៅពេលដែល​អ្នករត់​ឯកសារ​របស់ មន្ទីរ​អង្គភាព​និង​ក្រុមហ៊ុន​ទៅ​សូម​ឲ្យ​គាត់​បោះត្រា​ម្តងៗ​លើ​លិខិត​ដែល​ថ្នាក់ដឹកនាំ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ស៊ី​ញ៉េ​រួច​គឺ​ត្រូវ​លោក ជា ឈន់ ទាមទារ​ប្រាក់​ក្នុង​លិខិត​មួយ​ពី​២​ម៉ឺន​រៀល​ទៅដល់​៥០​ម៉ឺន​រៀល ដោយ​ទាមទារ​ប្រាក់​យកទៅ​តាម​ប្រភេទ​ឯកសារ​សូម​ដក​សាច់ប្រាក់​តិច​ឬ​ច្រើន​បើ​ដក​ត្រឹម​២​លាន​រៀល​លើ​ខ្ទង់​ប្រាក់​បុរេប្រទាន​គឺ​គាត់​ទាមទារ​២​ម៉ឺន​រៀល​បើ​ដក​ប្រាក់​ច្រើនជាង​នោះ​គឺ​គាត់​ទាមទា​១%​ប៉ុន្តែ​បើ​ការដក​ប្រា​ក់លើ​ជំពូក​ផ្សេងៗ​ក្រៅពី​ប្រាក់​បៀរ​វត្ត​ន៍​នោះ​លើ​ពី​៥០​លាន​រៀល​ឡើងទៅ​គឺ​គាត់​ទាមទារ​តែ​៥០​ម៉ឺន​រៀល​ទេ​ដោយ​មិន​ហាន​ទាមទារ​លើសពីនោះ​ទៀត​ទេ​។​ដោយសារ​តែមាន​ការទា​ម​ទារប្រាក់​ថ្លៃ​បោះត្រា​ពី​សំណាក់​លោក​ជា ឈន់ នោះបាន​ធ្វើ​ឲ្យ​មន្ត្រី​មន្ទីរ​អង្គភាព​និង​បុគ្គលិក​ក្រុមហ៊ុន​ជាច្រើន​នៅ ក្នុង​ខេត្តពោធិសាត់​សំដែង​នៅ​ប្រតិកម្ម​ប៉ុន្តែ​មិន​ហ៊ាន​ប្រឆាំង​ខ្លាំង​ខ្លាច​ទេ​ដោយ​លោក​ជា ឈន់ បង្ក​ការ លំបាក​ក្នុងការ​បោះត្រា​និង​ទៅ​ផ្លុំ​ត្រចៀក​លោក​ប្រធាន​មន្ទីរ​គង់ សំបូរ ឲ្យ​ទុក​ឯកសារ​យូរ​មុន​និង​ស៊ី​ញ៉េ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ចរាចរណ៍​ប្រាក់​។​ព្រោះ​លោក​ជា ឈន់ ជាម​នុស្ស​ជំនិត​របស់លោក​ប្រធាន​មន្ទីរ គង់ សំបូរ តាំងពី​លោក​ជា ឈន់ នៅ​ធ្វើជា​ប្រធានការិយាល័យ​រដ្ឋបាលរ​បស់​មន្ទីរ​មុនពេល​លោក​ចូល និវត្តន៍​ទៅទៀត​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​លោក​ជា ឈន់ អាចមាន​វាសនា​កាន់​ត្រា​របស់​មន្ទីរ​រហូតដល់​ចុង ឆ្នាំ​២០១៤​នៅពេលដែល​លោក​គង់ សំបូរ ចូលនិវត្តន៍​ដែរនោះ​ទើប​លោក​ជា ឈន់ អស់​សិទ្ធ កាន់​ត្រា​។​កន្លងមក​លោក​ជា ឈន់ និង​លោក​ប្រធាន​មន្ទីរ​គង់ សំបូរ បាន​រួមដៃគ្នា​ប្រព្រឹត្ត​អំពើ ពុករលួយ​ជាច្រើន​រហូតមកដល់​ប​ច្ចុ​ប្បន្ន​ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ​យ៉ាងច្រើន ប៉ុន្តែ ដោយពេល​ខ្លី​សូម​ប្រិយមិត្ត​អ្នកអាន​រង់ចាំ​តាមដាន​នៅ​វគ្គ​ក្រោយ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya