ភ្នំពេញ ៖ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះទាំង ៤នាក់មិនត្រូវបានគេស្គាល់ឈ្មោះ ដោយទី១ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1I-0079 អ្នកបើកបររងរបួសធ្ងន់ ទី២ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧ.មានជ័យ 1A-1196 អ្នកបើកបររងរបួសស្រាល និងទី៣ជិះម៉ាកសង់កូរ៉េ មិនចាំស្លាកលេខ អ្នកជិះរងរបួស្រាល ។ ចំណែករថយន្តដែលធ្លាក់ចូលប្រឡាយម៉ាកហ្ស៊ុយហ្ស៊ោធុនធំ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-6136 អ្នកបើកបររងរបួសស្រាយ ។
មុនពេលកើតហេតុជិះបើកបរម៉ូតូហុងដាសេ១២៥និងម៉ូតូម៉ាកវ៉េវ បានជិះតាមបណ្តោយផ្លូវជាតិលេខ៤ ស្របទិសគ្នាពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែប៉ះដៃចង្កូតគ្នាបណ្តាលឲ្យដួល នៅកណ្តាលថ្នល់ ស្រាប់តែមានរថយន្តខាងលើដែលបើកបញ្ច្រាសទិសគ្នាបើកមកដល់ក៏ បួងចង្កូតក្នុងគោលបំណងគេចពីម៉ូតូជនរងគ្រោះ ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះមួយគ្រឿងទៀតរួចធ្លាក់ប្រឡាយតែម្តង ៕