ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ជនជាតិ​ខ្មែរ​​ចំនួន​​១១​នាក់ ដែល​ត្រូវ​​មេខ្យល់​​យក​ទៅ​លក់​​អោយ​​ថៃ ត្រូវ​​រំដោះ​​អោយ​មាន​សិរី​ភាព ហើយ​បញ្ជូនមក​កម្ពុជា​វិញ​ ​

ជនជាតិ​ខ្មែរ​​ចំនួន​​១១​នាក់ ដែល​ត្រូវ​​មេខ្យល់​​យក​ទៅ​លក់​​អោយ​​ថៃ ត្រូវ​​រំដោះ​​អោយ​មាន​សិរី​ភាព ហើយ​បញ្ជូនមក​កម្ពុជា​វិញ​ ​

ប៉ោយប៉ែត​៖ ​ក្រុម​ពលករ​ប្រុស​ស្រី​ចាស់​ក្មេង ចំនួន​១១​នាក់ រួមមាន​ទាំង​ជនពិការ​កំបុត​ជើង​ទាំងសងខាង​ម្នាក់ ផង​នោះ ត្រូវបាន​អាជ្ញាធរ​ថៃ សហការ​ជាមួយ​អង្គការក្រៅ រដ្ឋាភិ បាល ជួយ​រំដោះ​ចេញពី​រណ្តៅ មរណៈ​ខណៈ ដែល​ពួកគេ​ត្រូវ ក្រុម​ជន​ថោកទាប​ឥត​កេ​រ្ត៏​ខ្មាស់ គិតតែ​ពី​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន នាំយកទៅ​លក់​អោយជនជាតិ​ថៃ ធ្វើជា​ទាសករ​ដាច់​ថ្លៃ ដូចជា​ដើរ​សុំទាន និង​បង្ខំ​អោយធ្វើ​ការ​លើស​កម្លាំង នៅតាម​កសិដ្ឋាន​ផ្សេងៗ ក្នុង ប្រទេស​ថៃ ដូច​សត្វ​ធាតុ គ្មាន​ក្តីមេត្តា​គឺ​ប្រើ​មនុស្ស អោយធ្វើ​ការ​ដូច​សត្វ​គោក្របី​។​ល​។​និង​។​ល​។​

​ក្រុម​ពលករ​ខាងលើ មាន​ស្រី​៦​នាក់ ប្រុស​៥​នាក់ ត្រូវ​បញ្ជូនមក​មាតុភូមិ​វិញ តាម​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត កាលពី​វេលា​ម៉ោង​១១.៣០​នាទី​ថ្ងៃទី​១១ ខែ​កក្ត​ដា ឆ្នាំ​២០១៣ ហើយ​ប្រគល់ជូន អង្គការ សំចត ក្រុង​ប៉ោយប៉ែត ដើម្បី​អប់រំ​ផ្លូវចិត្ត ។​សមត្ថកិច្ច ប្រចាំ​ច្រក​ប៉ោយ ប៉ែត បានអោយដឹង  ក្រុម​ពលករ ទាំង​១១​នាក់ នេះ ត្រូវគេ​ជួញដូរ​កម្លាំង​ពលកម្ម នៅក្នុង​ទឹកដី​ថៃ ហើយ​ត្រូវ​អាជ្ញាធរ​ថៃ ចោទប្រកាន់​ពីបទ​លក់ កម្លាំង​ពលកម្ម និង​លួច​ឆ្លងដែន​ដោយខុសច្បាប់ទៀតផង​។​

​លោកស្រី​ឈា ម៉ានិត ប្រធាន​ម​ជ្ឃ​មណ្ឌល​សំចត ដែលមាន​ស្នាក់ការ​នៅ​ក្រុង​ប៉ោយប៉ែត បាន ថ្លែងថា​ក្រុម ពលករ​ខ្មែរ​ខាងលើ ត្រូវ​ឃាត់ខ្លួន​ដោយ​អាជ្ញាធរ​ថៃ និង​ធ្វើ​មាតុភូមិ​និវត្ត​ន៌ មក​កម្ពុជា​វិញ ប្រកបដោយ​សុ​វត្តិភាព ។​ពួកគេ​មាន​ស្រុកកំណើត​នៅ​ផ្សេងៗ​ពីគ្នា ខ្លះ​នៅ​ខេត្តបាត់ដំបង កំពង់ចាម ព្រៃវែង ពោ​សាត់ និង​ខេត្តកណ្តាល​។​ក្រុម​ពលករ​ទាំង​១១​នាក់ បាន​ចាញ់បោក​មេខ្យល់ នាំយកទៅ​លក់ អោយ ថៅកែ​ជនជាតិ​ថៃ ធ្វើការ​លើស​កម្លាំង​មិនអាច​ទ្រាំ​បាន ៕​ដោយ ខៀវ បូរី​

​    ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya