ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ឌុប​ប្រពន្ធ​គេ​រត់ ប្តី​ទាន់​ដេញតាម​ក្រោយ​ស្រែកថា​ចោរៗ ​

បុរស​ម្នាក់​ឌុប​ប្រពន្ធ​គេ​រត់ ប្តី​ទាន់​ដេញតាម​ក្រោយ​ស្រែកថា​ចោរៗ ​

ភ្នំពេញ ៖ នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ជាតិ​លេខ​៣ កែង​ផ្លូវ​ច្រកចូល​សង្កាត់​ប្រ ទះ​ឡាង ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។ ដោយឡែក​សមត្ថកិច្ច​ប៉ុ​សិ្ត​ប្រទះ​ឡាង​បាន​ដេញ​ស្ទាក់ ចាប់បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ​រដ្ឋបាល​បឹង​ធំ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​។​
​បុរស​ម្នាក់​វ័យ​ជាង​៥០​ឆ្នាំ​បាន​ណាត់​ជាមួយ​ប្រពន្ធ​របស់គេ​នៅ​ម្តុំ វត្ត​ស្លែង​ផ្លូវជាតិ​លេខ​៣ ក្នុង​សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ហើយ​ស្ត្រី​ផឹ​ត​ប្តី​និង​បុរស​រូបនោះ​ជិះ​ម៉ូតូឌុប​គ្នា ដើរលេង ខណៈនោះ​ប្តី​របស់​ស្ត្រី​រូបនេះ​បាន​តាម​ទាន់​ក៏​ដេញតាម​ពីក្រោយ​ហើយ​បុរស ជា​សា ហាយ​និង​ស្ត្រី​ផឹ​ត​ក្បត់​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់​ពី​កើ​តទៅ​លិច​តាម ផ្លូវ​វត្ត​ស្លែង​ក្នុង​មូលដ្ឋាន​សង្កា ត់​ប្រទះ​ឡាង​ឆ្ពោះទៅ​សង្កាត់​បឹង​ធំ​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ ហើយ​បុរស​ជា​ប្តី​ដើម​ជិះ​ដេញតាម​ពី ក្រោយ​ស្រែកថា​ចោរៗ​បង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​ដល់​សមត្ថកិច្ច​ប៉ុ សិ្ត​រដ្ឋបាល​ប្រទះ​ឡាង​ជួយ ដេញ​ស្ទាក់​ចាប់បាន​នៅក្នុង​មូលដ្ឋាន​សង្កាត់​បឹង​ធំ​ក៏​ប្រគល់​ឲ្យ សមត្ថកិច្ច​នគរបាល​ប៉ុ​សិ្ត​រដ្ឋបាល បឹង​ធំ​ធ្វើការ​ដោះស្រាយ​។​

​ប្រភព​ឲ្យ​ដឹង​ពី​នាយ​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​បឹង​ធំ​បាន​ពន្យល់ថា ករណីនេះ​មិន​ពាក់ព័ន្ធ និង​បទល្មើស​អ្វី​ទេ តែ​គ្រាន់​បុរស​ម្នាក់​ជា​ប្តី​បានឃើញ​ប្រពន្ធ​របស់គាត់​ជិះ​ម៉ូតូ​ជាមួយ អ្នកផ្សេង គាត់​ក៏​ដេញតាម​ពីក្រោយ ហើយ​បុរស​ផ្សេង​ឌុប​ប្រពន្ធ​គាត់​នោះ​ក៏​ព្យាយាម​ជិះ​ម៉ូតូរ​ត់តាំង​ទឹកដី មូលដ្ឋាន​សង្កាត់​ប្រទះ​ឡាង​ខណ្ឌដង្កោ​ឯណោះ ដល់​អីចឹង​បុរស​នេះ​ជា​ប្តី​ក៏​គាត់​ដេញតាម​ពី ក្រោយ​ហើយ​ស្រែកថា​ចោរ​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ប៉ុ​សិ្ត​យើង ក៏​ចេញ​ស្ទាក់ចាប់​បានតែ ម្តង​ទៅ​នាំ​ពួកគាត់​មក​សួរនាំ​។
បុរស​ជា​ប្តី​មានឈ្មោះ​នៅ សំណាង អាយុ ៣៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្បូវ ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ រីឯ​ប្រពន្ធ​មានឈ្មោះ​សូត មន អាយុ​៣៦​ឆ្នាំ មុ​របរ​កម្មការិនី និង​មាន​ទីលំនៅ​ភូមិ​ពា​ន្សា ឃុំ​ព្រះ​និ​ពា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និង​បុរស​ជា​សា​ហាយ​លួច​ឌុប​ប្រពន្ធ​គេ​នោះ​វិញ​មាន ឈ្មោះ​លី ហៀ​ង អាយុ​៥៧​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​រាជធានី​ភ្នំពេញ​។
មុនពេល​កើតហេតុ​គាត់​បាន​សង្ស័យ​ទៅ លើ​ប្រពន្ធ​កាលពី​ល្ងាច​ថ្ងៃទី​០១​មិនា ពេលដែល​ប្រពន្ធ​របស់គាត់​ចេញពី​ធ្វើការ​រោងចក្រ​ទៅផ្ទះ ឃើញ​មាន​ទិញ​អាវទ្រនាប់​ក្នុង​ថ្មីៗ និង​គ្រឿង​តុបតែង​ខ្លួន​ជាច្រើន​មុខ​ទៀត ហើយ​គាត់​ក៏​សួរថា​តើ​អូន​ឯង​បាន​លុយ​ពី​ណា​មក​ទិញ​របស់របរ​ច្រើន​ម្លឹ​ងៗ ។ លោក​នៅ សំណាង បន្តថា លុះ​ព្រឹក ឡើង​ប្រពន្ធ​គាត់​ប្រាប់​គាត់​ថា បង​ឯង​រូត​ងើប​ទៅ​ឌុប​ម៉ូយ​ពី​ព្រលឹម​បន្តិច​ទៅ​ព្រោះ​ថ្ងៃនេះ​មាន គេ​ទៅ​វត្ត​ច្រើនណាស់ បង​ឯង​រូត​ងើប​ក្រែង​មាន​ម៉ូយ​ច្រើន​ទៀត​។ ពេលនោះ​រូបលោក​ក៏បាន រហ័ស​ងើប​ទៅ​ម៉ូយ​នៅ​ផ្សារ​ថ្មី ព្រោះ​រត់​ឌុប​ប្រចាំការ​នៅ​ទីនោះ​ក៏ប៉ុន្តែ​ពេល​រូបលោក​ជិះ​មកដល់ ម្តុំ​រង្វង់​មូល​ចោមចៅ​ក៏​ប្រទះឃើញ​បុរស​ជា​សា​ហាយ​របស់​ប្រពន្ធ​ជិះ ម៉ូតូ​ឡើងទៅ​ត្បូង​តាមផ្លូវ ជាតិ​លេខ​៣​ទៅ ពេលនោះ​រូបលោក​មានការ​សង្ស័យ​ក៏​ជិះ​តាម​ឃ្លាំ​ចាំមើល​។ នៅ សំណាង​បន្ត ថា ពេល​ជិះ​ម៉ូតូ​មកដល់​ចំណុច​មុខ​វត្ត​ស្លែង​រូបលោក​បាន​ឈប់​កន្លែង​នគរបាល ចរាចរ​ណ៏​ឈរ​ចាំមើល មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​ប្រពន្ធ​របស់គាត់​ជិះ​រថយន្ត​ពី​ផ្សារ​ថ្នល់ទទឹង មក​ចុះ​នៅ​ចំ ណុ​ច​ផ្លូវកែង​ចូល​សង្កាត់​ប្រទះ​ឡាង​ហើយ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​បុរស​សា​ហាយ គេ​នោះ​តែម្តង ហើយ​ពេលនោះ​រូបលោក​ឃើញ​ដូច្នោះ​ក៏​ជិះ​ដេញតាម គេ​ក៏​ឌុប​គ្នារ​ត់ទៅ​លិច​រហូត​ហើយ​ពេល នោះ​លោក​ក៏​ស្រែកថា​ចោរៗ សមត្ថកិច្ច​ក៏​ជួយ​ដេញ​ស្ទាក់​ចាប់បាន​តែម្តង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya