ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ទាហានជើងទឹកម្នាក់ ដែលឈ្មោះឡា លីន មករកស៊ីដឹកឈើ នៅព្រៃឡង់ ស្រុកសណ្ដាន់ នៅកំពង់ធំ

ទាហានជើងទឹកម្នាក់ ដែលឈ្មោះឡា លីន មករកស៊ីដឹកឈើ នៅព្រៃឡង់ ស្រុកសណ្ដាន់ នៅកំពង់ធំ

{កំពង់ធំ} ÷ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឡា លីន ត្រូវបានមហាជនរស់នៅមូលដ្ឋាន តំបន់៩៩ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ រិះគន់យ៉ាងខ្លាំងចំៗថា ខ្លួនជាទាហានជើងទឹក បែរជាយកតួនាទីនឹងអំណាចមកលាក់ខ្លួន មកធ្វើជំនួញឈើ ប្រឆាំងនឹងច្បាប់រដ្ឋទៅវិញ ។

មហាជនពិតជាឆ្ងល់ថា តើអង្កភាពរបស់លោកឡា លីន ឈរជើងនៅទីកន្លែងណាដែរ ព្រោះអីមកលាក់ខ្លួននៅមូលដ្ឋាន៩៩នេះឃើញតែដើរប្រមូលទិញឈើ ដែលគេដឹកចេញពីព្រៃឡង់ រួចហើយលក់ទៅអោយឈ្មួញបន្ត នៅស្រុកតាំងគោក និង ស្រុកបារាយណ៍ បញ្ហានេះហើយបានជាមហាជន តែងតែនិយាយតៗគ្នាថា ខ្លួនជាទាហានជើង ទឹក យកតួរនាទីមកធ្វើជាឧក្រិដ្ឋជន បំផ្លាញព្រៃឡង់យ៉ាងសកម្ម ។

 

ជុំវិញនឹងបញ្ហានេះ មហាជនទូទៅនៅតំបន់ ៩៩ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ សូមសំណូមពរទៅ លោកនាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ សូមមេត្តាចាត់មន្ត្រីជំនាញដាក់ការស៊ើបអង្កេត លើបុគ្គលដែលមានឈ្មោះឡា លីន ជាទាហ៊ានជើងទឹក សព្វថ្ងៃនេះបែរជាមកប្រកបរបរ បទល្មើសព្រៃឈើទៅវិញ ។ រីឯចំណែកអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចបរិស្ថានដែលឈរជើងនៅលើទឹក ដីស្រុកសណ្ដាន់ទាំងអស់មិនហ៊ានបង្ក្រាបមេឧក្រិដ្ធជនបំផ្លាញព្រៃឈើដែលមានឈ្មោះឡា លីន នេះទេ ព្រោះអីខ្លាចអំណាចលោកឡា លីន ជាទាហានជើងទឹក ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya