ភ្នំពេញ ៖ កាលពីវេលាម៉ោង ១០និង១៥នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៤ នៅតាមបណ្ដោយផ្លូវ២១៧ ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ខណៈ ដែលសមត្ថកិច្ចជិះម៉ូតូល្បាត ។
ដោយមានការដឹកនាំ និងបញ្ជាផ្ទាល់ពីមេបញ្ជាការកងរាជ អាវុធហត្ថមូលដ្ឋានខណ្ឌដង្កោលោក ស សុភ័ណ្ឌ បានបញ្ជាឱ្យរូបលោកដឹកនាំ កម្លាំងចុះល្បាតក្នុងមូលដ្ឋានតាមផ្លូវ ២១៧ក៏បានប្រទះឃើញបុរសម្នាក់ឈ្មោះ យ៉ុង ភស្ដុភា អាយុ២៤ឆ្នាំ ស្រុកកំណើត នៅភូមិត្រញំងទឹម ឃុំត្រញំងសាប ស្រុក បាទី ខេត្ដតាកែវ ជិះម៉ូតូមួយគ្រឿងម៉ាក គុបចង្កៀងមូលគ្មានស្លាកលេខធ្វើដំណើរពីត្បូងមកដល់សមត្ថកិច្ចលោក សង្ស័យក៏ហៅឱ្យឈប់ឆែកឆេរសួរនាំគេក៏ប្រាប់ថា រូបគេស្គមស្គាំងព្រោះគេប្រើប្រាស់ ថ្នាំញៀន៣ខែមកហើយ ។
ពេលសួនាំហើយជន សង្ស័យរូបនេះក៏បានប្រាប់ថាគេធ្លាប់ទៅទិញថ្នាំញៀននៅម្ដុំទួល ពង្រ ។ ពេលនោះ គេក៏បានជូនសមត្ថកិច្ចយើងទៅកន្លែង ដែលគេទិញហើយសមត្ថកិច្ចយើងក៏ ឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សុខ ឃឿន ភេទប្រុស អាយុ២៨ឆ្នាំ នៅវេលាម៉ោងជាង១រំលងអាធ្រាត្រឈាន ចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៤ នៅក្នុង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន ។
មេបញ្ជាការរងដដែលលោក ជា ផល្លា បានបន្ដទៀតថា ក្រោយមកក៏នាំ ខ្លួនជនសង្ស័យនេះមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថមូលដ្ឋានខណ្ឌដង្កោ ដើម្បីសាកសួរនិងដកហូតវត្ថុតាងមានថ្នាំញៀនប្រភេទម៉ាទឹកកកបីកូន ថង់តូច ទូរស័ព្ទ២គ្រឿង ស៊ីមកាតទូរស័ព្ទ៥ និង ថវិកាចំនួន៦.៣០០រៀល ។ ជនសង្ស័យ ឈ្មោះ សុខ ឃឿន មានស្រុកកំណើតនៅ ភូមិព្រឹក្សា ឃុំកំចាយមា ស្រុកមេសាង ខេត្ដព្រៃវែង បច្ចុប្បន្នគេជួលផ្ទះស្នាក់នៅ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ។ ចំណែកឈ្មោះ យ៉ុង ភស្ដុភា នេះវិញមានមុខរបរជាងពីដានជួលផ្ទះ នៅភូមិទួលពង្រនេះដែរ ៕