ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ហិង្សា​ដោយ​ចេតនា ​

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ហិង្សា​ដោយ​ចេតនា ​

កណ្ដាល ៖ កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ភូមិ​ស្វាយ​អំពារ ឃុំ ស្វាយ​អំពារ ស្រុក​មុខកំពូល ពីបទ​ហិង្សា ដោយ​ចេតនា និង​ធ្វើឱ្យ​ខូចខាត រួច បញ្ជូន​ទៅកាន់​តុលាការ​ខេត្ដ​ដើម្បី​ចាត់ការ​តាមច្បាប់​។​
ជន​ត្រូវ​ចោទ ឈ្មោះ ហុង យាន់ ហៅ​ភី យ៉ាន់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កសិករ​មា​នទី​លំនៅ​ក្នុងភូមិ ស្វាយ​អំពារ ឃុំ​ស្វាយ​អំពារ ស្រុក​មុខ កំពូល ។ ជន​ត្រូវ​ចោទ​ខាងលើនេះ​ត្រូវ បាន​លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ដ​កណ្ដាល ចេញ​ដី បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​៤៦២ ចុះ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៣ ដោយ​សម្រេច ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា និង​ធ្វើឱ្យ​ខូចខាត ដែល​បាន​ប្រ​ព្រឹ​ត​កាល ពីថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៣ នៅ​ភូមិ ស្វាយ​អំពារ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្ដ​កណ្ដាល ។​
យោងតាម​មាត្រា​២១៧ ក្រម ព្រហ្មទណ្ឌ​ថ្មី​បាន​ចែងថា អំពើហិង្សា ដោយ​ចេ​នា​លើ​អ្នក​ដ៏​ទៃ​ត្រូវ​ផ្ដន្ទាទោស ដាក់ពន្ធនាគារ​ពី​១​ឆ្នាំ ទៅដល់​៣​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​២​លាន​រៀល​ទៅ​៦​លាន់ រៀល និង​មាត្រា​៤១០ ក្រមព្រហ្មទណ្ឌ​ថ្មី បាន​ចែងថា អំពើ​ប្រ​ព្រឹ​ត​ដោយ​ចេតនា ដោយ​បំផ្លិចបំផ្លាញ ធ្វើឱ្យ​ទ្រុត​ទ្រោម ឬ​ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្ដិ​របស់​អ្នក ដទៃ​នោះ ត្រូវ​ផ្ដ​ន្ទោ​ទោស​ដាក់ពន្ធនាគារ ពី​៦​ខែ​ទៅដល់​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី​១​លាន​រៀល​ទៅដល់​៤​លាន​រៀល លើក លែង​តែ​ការខូចខាត​មាន​លក្ខណៈ​ស្រាល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya