ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រសួង​តែងតាំង​កូនប្រុស​អាយុ​២៥​ឆ្នាំ​របស់លោក​ប្រាក់ ចាន់​រឿន ជា​ប្រធានស្តីទី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត ព្រះសីហនុ​ជា​ផ្លូវការ​ ***​សញ្ញាប័ត្រ​លោក​ប្រាក់ សំ​ប្រាថ្នា ប្រធាន​មន្ទីរ​ដ៏​ក្មេងខ្ចី​គេ​សង្ស័យ​ជា​សញ្ញាប័ត្រ​សេះ​ហោះ​

ក្រសួង​តែងតាំង​កូនប្រុស​អាយុ​២៥​ឆ្នាំ​របស់លោក​ប្រាក់ ចាន់​រឿន ជា​ប្រធានស្តីទី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត ព្រះសីហនុ​ជា​ផ្លូវការ​ ***​សញ្ញាប័ត្រ​លោក​ប្រាក់ សំ​ប្រាថ្នា ប្រធាន​មន្ទីរ​ដ៏​ក្មេងខ្ចី​គេ​សង្ស័យ​ជា​សញ្ញាប័ត្រ​សេះ​ហោះ​

​ព្រះសីហនុ​៖​កូនប្រុស​អាយុ​២៥​ឆ្នាំ របស់លោក​ប្រាក់ ចាន់​រឿន អតីត​ប្រធាន​មន្ទីរ​រ៉ែ​និង ថាមពល​ខេត្ត​ព្រះសីហនុ​នោះ​ឥឡូវ​ត្រូវបាន​ក្រសួង​រ៉ែ​និង​ថាមពល​តែងតាំង​ជា​ប្រធានស្តីទី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ព្រះសីហនុ​ហើយ​។​ជាហេតុ​ធ្វើ​ឲ្យ​មន្ត្រី​ចាស់ៗ​ដែល​ធ្លាប់​បំរើការ​ងារ​នៅ​មន្ទីរ​ឧស្សាហកម្ម​តាំងពី​មុន​លោក​ប្រធានស្តីទី​ចាប់កំណើត​បានកើត​ជំងឺ​ចុក​ឈាម​ស្ទើរ​ដាច់ខ្យល់​ស្លាប់​តែ​និយាយ​មិន​ចេញ​។​
​តាម​សេចក្តីរាយការណ៍​ពី​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា​មកដល់ពេលនេះ​លោក​ប្រាក់ សំ​ប្រាថ្នា ត្រូវបាន​ក្រសួង​រ៉ែ​និង​ថាមពល​ចេញ​សេចក្តីប្រកាស​តែងតាំង​រូបគាត់​ជា​ប្រធានស្តីទី​នៃ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ព្រះសីហនុ ខណៈពេល​លោក​ប្រាក់ ចាន់​រឿន អតីត​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល ខេត្ត​ត្រូវបានតែងតាំង​ជា​អគា​ធិ​ការ​ក្រសួង​រ៉ែ​និង​ថាមពល​ដែលជា​កៅអី​មានអំណាច​នោះ​។​ហើយ​លោក​ប្រាក់ សំ​ប្រាថ្នា និង​ចូលកាន់​តំណែង​ជា​ប្រធានស្តីទី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ជា​ផ្លូវការ​នៅ​ដើមខែ​មីនា ខាងមុខនេះ​។​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​សំរាប់​លោក​ប្រាក់ សំ​ប្រាថ្នា គិត​មក​ពេលនេះ​គឺ រូបគាត់​មាន​អាយុ​មិនទាន់បាន​២៥​ឆ្នាំ​ពេញ​ទេ​។ ហើយ​ការចូល​បំរើ​ការងារ​របស់លោក​ប្រាក់ សំ​ប្រាថ្នា ដំបូង​គេ​សង្ស័យថា​គាត់​បាន​ប្រើ​សញ្ញាប័ត្រ​សេះ​ហោះ​ដើម្បី​ប្រឡង​ចូល​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ដោយមាន​ការជួយជ្រោមជ្រែង​ពី​ថ្នាក់ដឹកនាំ​ក្រសួង​។​ហើយ​បញ្ហា​នេះ​ប្រសិនបើ​មានការ​ស្រាវជ្រាវ​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​និង​រកឃើញ​ការពិត​នៃ​សញ្ញាប័ត្រ​បរិ​ញ្ញា​របស់លោក​ប្រាក់ សំ​ប្រាថ្នា ជាមិនខាន​។ ចំពោះ​លោក​ប្រាក់ សំ​ប្រាថ្នា បច្ចុប្បន្ន​គាត់​គឺជា​មនុស្ស​មានសំណាង​បំផុត​ចូល​បំរើកា​រងារ មួយរយៈ​ពេល​ខ្លី​បាន​ឡើង​ធ្វើជា​ប្រធាន​មន្ទីរ​។​បើ​និយាយ​ចាប់តាំងពី​លោក​លោក​ប្រាក់ សំ​ប្រាថ្នា បាន ប្រឡង​ចូល​ក្របខ័ណ្ឌ​មន្ត្រីរាជការ​យ៉ាងយូរ​មាន​រយៈពេល​៤​ឆ្នាំ ប៉ុន្តែ​ការចូល​បំរើកា​រងារ​ពិតប្រាកដ របស់លោក​ប្រាក់ សំ​ប្រាថ្នា នោះ​គឺ​នៅ​ខែសីហា​ឆ្នាំ​២០១៣ នៅ​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​ខេត្ត ក្នុងឋានៈ​ជាម​ន្ត្រី​ធម្មតា​មួយខែ​ក្រោយមក​លោក​ត្រូវបានតែងតាំង​ជា​អនុប្រធាន​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ស្រប​ពេលដែល​រាជរដ្ឋាភិបាល​បំបែក​ក្រសួង​ជា​ពី​លោក​ប្រាក់ សំ​ប្រាថ្នា បាន​ក្រ​វែ ង​ចោល​តំណែង​អនុប្រធាន​រដ្ឋាករទឹក​ដែល​ត្រូវ​ស្ថិតនៅ​ក្របខ័ណ្ឌ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ហើយ​រត់​ចូល​ក្របខ័ណ្ឌ​ក្រសួង​រ៉ែ​និង​ថាមពល ដើម្បី​បានធ្វើ​ជា​ប្រធាន​មន្ទីរ​ក្រោម​ការរៀបចំ​របស់ លោក​ប្រាក់ ចាន់​រឿន ដែលជា​ឪពុក​និង​បាន​ទុក​ឱកាស​ឲ្យ​លោក​ប្រាក់ ប្រាកដ អនុប្រធាន​មន្ទីរ ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​នៅពេល​ខាងមុខ​បច្ចុប្បន្ន​លោក​ប្រាក់ ប្រាកដ មាន​ឋានៈ​ជា​ប្រធានស្តីទី និង​ជា​ប្រធាន​រដ្ឋាករទឹក​ប៉ុណ្ណោះ​។ ហើយ​នៅពេល​លោក​ប្រាក់ ប្រាកដ ធ្វើជា​ប្រធាន​មន្ទីរ ឧស្សាហកម្ម​និង​សិប្បកម្ម​ពេញសិទ្ធិ​។​
​ចំពោះ​លោក​ប្រាក់ ប្រាកដ ទោះបី​រូបគាត់​មិនមែនជា​សាច់ឈាម​របស់លោក​ប្រាក់ ចាន់​រឿន ក៏ដោយ​ក៏​លោក​ប្រាក់ ប្រាកដ ជា​មនុស្ស​ស្មោះត្រង់​បំផុត​ចំពោះ​លោក​ប្រាក់ ចាន់​រឿន ហើយ​លោក​ប្រាក់ ចាន់​រឿន បានចាត់ទុក​លោក​ប្រាក់ ប្រាកដ ប្រៀបដូចជា​កូន​។ ក្រោយពេល លោក​ប្រាក់ ប្រាកដ និង​ធ្វើជា​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​ពេញសិទ្ធិ​នោះ​លោក​ប្រាក់ ប្រាកដ មិនអាច​កាន់​តួនាទី​ជា​ប្រធាន​រដ្ឋាករទឹក​ដូច​មុន​បាន​ទៀត​នោះទេ​វា​ជា​ឱកាស​មួយ​សម្រាប់ កូនប្រុស​របស់លោក​ប្រាក់ ចាន់​រឿន ម្នាក់ទៀត​ឈ្មោះ​ប្រាក់ ចាន់​វាសនា ជា​អនុប្រធាន ការិយាល័យ​រដ្ឋា​បាល​នៃ​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​អាច​និង​ត្រូវ​ធ្វើជា​ប្រធាន​រដ្ឋាករទឹក​ដែលជា​កៅអី​សំខាន់​នោះ​ជាមិនខាន​។ ដោយសារតែ​មានរឿង​ច្រើន​មិនអាច​រៀបរាប់​អស់​អំពី ប្រាក់ ចាន់​រឿន និង​កូនៗ​នោះ​សូម​បន្ត​រង់ចាំ​អាន​នៅពេល​ក្រោយ​។​

​សូម​រំលឹកថា​លោក​ប្រាក់ ចាន់​រឿន កាល​នៅ​ជា​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល ខេត្ត​ព្រះសីហនុ​បាន​ប្រព្រឹត្ត​នូវ​រឿងអាស្រូវ​ពុករលួយ​និង​បក្ខពួកនិយម​ជាច្រើន​។​អំពើពុករលួយ​នោះ​រួម​មានបាន​បើកដៃ​ឲ​ឈ្មួញ​ជីក​កាយ​អាចម៍ដី​នៅក្បែរ​ជើងភ្នំ​បូកគោ​ស្ថិត​ក្នុងភូមិ​ព្រែក​ទុល​ឃុំ​ទឹកថ្លា​ស្រុក​ព្រៃនប់​ដែលមាន​ឧកញ៉ា ហាន ឃៀង ជា​អ្នកម៉ៅការ​ចាក់​បំពេញ​ដី​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ជាង​៤០០​ហិច​តា ជូន​ក្រុមហ៊ុន​សាងសង​រោងចក្រ​ប្រេងកាត​ដែលមាន​ទីតាំង​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ដោយ​ក្នុង​មួយថ្ងៃៗ​គេ​ដឹក​អាចម៍ដី​រាប់ពាន​រថយន្ត​បែន​ខ្នាត​ធំ​ដោយ​ពុំមាន​ច្បាប់​ពី​ក្រសួង​រ៉ែ​និង​ថាមពល​នោះទេ​ធ្វើ​ឲ្យ​បាត់​ចំណូល​រដ្ឋ​រាប់សែន​ដុល្លារ​នៅ​ឆ្នាំ​២០១៣​និង​បន្ត​មក​ឆ្នាំ​២០១៤​នេះ​។​កន្លងមក​លោក​ប្រាក់ ចាន់​រឿន ក៍បាន​បើកដៃ​ឲ្យ​ឈ្មួញ​កាយ​អាចម៍ដី​ចាក់​លុប​សមុទ្រ​ជាច្រើន​កន្លែង​ដូចជា​នៅ​ស្រុក ស្ទឹងហាវ ស្រុក ព្រៃនប់​និង​ក្រុងព្រះសីហនុ​ជាង​នោះ​ទៅទៀត​ឃុបឃិត​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​យ៉ាង​អនាធិបតេយ្យ​។​សកម្មភាព​ទាំងអស់​របស់លោក​ប្រាក់ ចាន់​រឿន ក្នុង​តំណែង​ជា​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល ជាច្រើន​អាណត្តិ​នោះ​ពិតជា​បានធ្វើ​ឲ្យ​រដ្ឋ​បាន​បាត់បង់​ថវិកា​រាប់សិប​លាន​ដុល្លារ​។​បើ​និយាយ​អំពី​អចលវត្ថុ​របស់​រដ្ឋ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​ជាច្រើន​មួយចំនួន​បាន​ធ្លាក់ចូល​កណ្តាប់ដៃ​លោក​ប្រាក់ ចាន់​រឿន ដោយផ្ទាល់​ដូចជា​ឃ្លាំង​ដែលមាន​ផ្ទៃដី​ប្រមាណ​១​ហិកតា​និង មានតម្លៃ​២​លាន​ដុល្លារ​នៅមុខ​មន្ទីរ​ឧស្សាហកម្ម​ជាដើម​។​តាមរយៈ​លោក​ប្រាក់ ចាន់​រឿន ទិញ​ដី​ពីរ​ដ្ឋ ដោយ​ភាពមិនប្រក្រតី​ដោយ​ការឃុបឃិត​គ្នា​ស្ងាត់ៗ​។​មិន​ត្រឹមតែ​ប៉ុន​ណ្ណោះ​លោក​ប្រាក់ ចាន់​រឿន បាន រត់ការ​លក់​ដី​អណ្តូង​ទឹកស្អាត​នៅក្បែរ​សាលាក្រុង​ព្រះសីហនុ​(​អតីត​ខ័​ណ្ឌ​មិត្តភាព​)​និង​លក់​ឃ្លាំង​សំភារៈ​របស់​មន្ទីរ​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ដែលមាន​ផ្ទៃដី​ទំហំ​ប្រមាណ​ជាង​១​ហិច​តា​ស្ងាត់ៗ​ទៀត​។​ដោយ​ទង្វើរ​នេះ​បានធ្វើ​ឲ​លោក​ប្រាក់ ចាន់​រឿន ទទួលបាន​លុយ​ទឹកតែ​កប់​ក្តោង​ក្លាយជា​សេដ្ឋី​ម្នា​ក់នៅ ក្នុង​ក្រុងព្រះសីហនុ​។​ក្រៅពីនោះ​លោក​ប្រាក់ ចាន់​រឿន ក៏បាន​បើកដៃ​ឲ្យ​ក្រុម​ឱកាសនិយម​ដែលជា​អ្នក មានទ្រព្យ​ស​ម្បិ​ត្ត​និង​អំណាច​ចាប់ដី​បឹង​ព្រែ​កទប​ដែលជា​តំបន់​ទឹកស្អាត​ក្រុងព្រះសីហនុ​និង​ជា​អាងទឹក​ដ៍​សំខាន់​សំរាប់​ផ្គត់ផ្គង់​ទឹក​ឲ្យ​រដ្ឋ​ករ​ទឹក​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ពុះ​អង្កន់​ចែកគ្នា​ចាក់ដី​លុប​ស្ទើរ​រលាយ​បាត​បឹង​មួយ​នេះ​។​
​បន្ថែម​ក្រៅពីនោះ​ទៀត​លោក​ប្រាក់ ចាន់​រឿន បាន​បញ្ជូន​កូនប្រុស​ពីរ​នាក់​ក្នុងនោះ​ម្នាក់​ឈ្មោះ ប្រាក់  ចាន់​វាសនា ឲ្យ​កាន់​តួនាទី​ជា​អនុប្រធាន​ការិយាល័យរ​ដ្ឋ​បាល​នៃ​មន្ទីរ​ឧស្សាហកម្ម​និង​ឈ្មោះ ប្រាក់ សំ​ប្រាថ្នា ឲ្យ​ធ្វើជា​អនុប្រធាន​អង្គភាព​រដ្ឋាករទឹក​ស្វ័យ​ត​ខេត្ត​ទាំង​វៃក្មេង​។ ហើយ​មកដល់ពេលនេះ លោក​ប្រាក់ ចាន់​រឿន នៅតែ​មិន​ស្ងប់ចិត្ត​បែរជា​មាន​មាន​មហិច្ឆតា​រត់ការ​ជ្រោមជ្រែង​លើកស្ទួយ កូនប្រុស​ឈ្មោះ​ប្រាក់ សំ​ប្រាថ្នា ដែលមាន​អាយុ​ទើប​២៥​ឆ្នាំ​ឲ្យ​ធ្វើជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត ព្រះសីហនុ​ថែមទៀត​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya