ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញសពបុរសម្នាក់ ស្លាប់ សភាពហើមស្អុយ មានចងសណ្តូនថ្មជាប់ចង្កេះ អណ្តែតក្នុងទឹកទន្លេ សង្ស័យករណីឃាតកម្ម នៅភ្នំពេញ

ប្រទះឃើញសពបុរសម្នាក់ ស្លាប់ សភាពហើមស្អុយ មានចងសណ្តូនថ្មជាប់ចង្កេះ អណ្តែតក្នុងទឹកទន្លេ សង្ស័យករណីឃាតកម្ម នៅភ្នំពេញ

ភ្នំពេញ៖  នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចច្រាំងទន្លេសាប តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គឺត្រឹមតែដឹងថាមានអាយុប្រហែល៣០ឆ្នាំ ភេទប្រុស ពាក់អាវកីឡាយឺតពណ៌ខ្មៅឆ្នូតដៃពណ៌ស ខោយឺតកីឡាជើងខ្លីពណ៌ខ្មៅឆ្នូតខៀវ។

កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២០ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា ប្រទះឃើញសពបុរសម្នាក់ស្លាប់អណ្តែតទឹកហើមស្អុយក្នុងទន្លេសាបខាងកើតវត្តភ្នំ។ ក្រោយមកកម្លាំងសមត្ថកិច្ចក៏បានចុះមកដល់ទីតាំងកើតហេតុបានធ្វើការពិនិត្យមើលឃើញសពជនរងគ្រោះមាន

សភាពហើមស្អុយហើយគេឃើញសាក់កាដូពណ៌ខ្មៅចងជាប់នៅចង្កេះមានដាក់ដុំថ្មមួយដុំដូចថ្មជើងឆត្រទម្ងន់ប្រហែល ១០គីឡូក្រាមនៅជាប់ជាមួយជនរងគ្រោះ។

សមត្ថកិច្ចជំនាញចក្ខុកោសល្យវិច័យនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យរួចដឹក សពយកទៅកាន់វត្តទឹកថ្លា ដើម្បីធ្វើការពិនិត្យបន្តទៅលើសពជនរងគ្រោះដើម្បីរកមូលហេតុថា តើជនរងគ្រោះស្លាប់ ដោយសារឃាតកម្មគេសម្លាប់រួចយកដុំថ្មមកចងសណ្តូនពន្លិចបំបាត់ភស្តុតាងឬក៏ជនរងគ្រោះយកដុំថ្មចងភ្ជាប់នឹង

ខ្លួនដើម្បីលោតទឹកសម្លាប់ខ្លួនឯងឬក៏យ៉ាងណា? ។
សពត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya