ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » ឡានចុះចំណោត ហ្វ្រាំងមិនស៊ី ធ្លាក់ពីផ្លូវ បណ្ដាលឲ្យ ៣នាក់ រងរបួសធ្ងន់ស្រាល នៅពោធិ៍សាត់

ឡានចុះចំណោត ហ្វ្រាំងមិនស៊ី ធ្លាក់ពីផ្លូវ បណ្ដាលឲ្យ ៣នាក់ រងរបួសធ្ងន់ស្រាល នៅពោធិ៍សាត់

ពោធិ៍សាត់: កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍(រថយន្ត ចុះចំណោតហ្វ្រាំងមិនស៊ី ធ្លាក់ពីផ្លូវ) នៅកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ១៦៣-១៦៤ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា រថយន្តម៉ាក ហុកឡរ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-5603 បើកបរដោយឈ្មោះ តាក់ ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិឡូបី សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (របួសធ្ងន់) និងរួមដំណើរ ២នាក់មានឈ្មោះដូចខាងក្រោម៖
១. រិទ្ធ រ៉ៃ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិឡូបី សង្កាត់ឬស្សីកែវ ខណ្ឌគីឡូលេខ៦ រាជធានីភ្នំពេញ (របួសស្រាល)។
២. ជួន ជាន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ជនរងគ្រោះ បញ្ជូនទៅមន្ទីពេទ្យខេត្ត ពោធិ៍សាត់ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya