ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » កុមារាម្នាក់ ខណ:ពេលដែលឪពុកម្តាយ កំពុងជាប់រវល់លក់ដូរ ស្រាប់តែទៅលេងទឹកប្រឡាយ បាត់មួយយប់ដើររកមិនឃើញ ស្រាប់នៅ….. នៅភ្នំពេញ

កុមារាម្នាក់ ខណ:ពេលដែលឪពុកម្តាយ កំពុងជាប់រវល់លក់ដូរ ស្រាប់តែទៅលេងទឹកប្រឡាយ បាត់មួយយប់ដើររកមិនឃើញ ស្រាប់នៅ….. នៅភ្នំពេញ

ភ្នំពេញ:  នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នេះ ប្រទះឃើញសពលង់ទឹកស្លាប់នៅក្នុងប្រឡាយ ក្នុងភូមិព្រៃព្រីង

ខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីឪពុករបស់សព ដែលមានឈ្មោះ ស៊ិញ វណ្ណីម អាយុ៣៣ឆ្នាំបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ រូបគាត់រួមទាំងប្រពន្ធកូនបាននាំគ្នាមកលក់ដូរនៅក្នុងផ្សារ ធូ លន ស៊ីធី ដូចសព្វដងរហូតដល់ពេលល្ងាចទើបនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ តែនៅល្ងាចថ្ងៃ៣០ នាំគ្នារៀបចំអីវ៉ាន់ដើម្បីត្រឡប់ទៅផ្ទះវិញ ស្រាប់តែបាត់កូនក៏នាំគ្នាផ្អើលឆោឡោរដើររក តែរកមិនឃើញក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យជួយតែនៅតែមិនឃើញដោយបាត់ពេញមួយយប់ រហូតដល់ព្រឹកឡើងស្រាប់តែប្រទះឃើញសពអណ្ដែតលើទឹកប្រឡាយស្លាប់បាត់ទៅហើយ។

សពកុមារាខាងលើមានឈ្មោះ សុវណ្ណ ពេជ្យបរិបូណ៍ មានអាយុ៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅជាមួយគ្រួសារ នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចមូលដ្ឋានចុះពិត្យជាក់ស្តែង រួចទើបប្រគល់សព ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya