ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ប្ដីស្លាប់មួយរំពេច ប្រពន្ធរងរបួសធ្ងន់ នៅកណ្តាល

គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ប្ដីស្លាប់មួយរំពេច ប្រពន្ធរងរបួសធ្ងន់ នៅកណ្តាល

កណ្តាល: នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង លើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិព្រែកតសោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្ដកណ្ដាល។

ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1T1544 បើកបរដោយឈ្មោះ វ៉ន វិន ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិតាសែន ឃុំសូទិព្វស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានឌុបប្រពន្ធឈ្មោះ ខាត់ ស្រីមុំ អាយុ ៣៣ឆ្នាំ មានទីលំនៅជាមួយគ្នា។

មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកខាងលើ ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានមកប៉ះសួនច្បារកណ្ដាលទ្រូងផ្លូវ បណ្ដាលឲ្យម៉ូតូដួលហើយអ្នកបើកបរបានផ្លោងទៅបុកបង្គោលភ្លើង ស្លាប់នៅកន្លែងកើតហេតុ រីឯប្រពន្ធរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅពេទ្យភ្នំពេញ។

សមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya