ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យម្នាក់ ក្នុងចំណោមក្រុមល្បាត ៤នាក់ ប្រទះឃើញគ្រឿងញៀនចំនួន២ការុង នៅស្ទឹងត្រែង

ជនសង្ស័យម្នាក់ ក្នុងចំណោមក្រុមល្បាត ៤នាក់ ប្រទះឃើញគ្រឿងញៀនចំនួន២ការុង នៅស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅចំណុចអាហារដ្ឋានម្លប់ត្នោត ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់/ក្រុង ខេត្តស្ទឹងត្រែង។

ជនសង្ស័យម្នាក់ក្នុងចំណោមក្រុមល្បាតចំនួន៤នាក់ ដែលប្រទះឃើញគ្រឿងញៀនចំនួន២ការុង ស្មើនិង៤២ កញ្ចប់រួចហើយបានប្រគល់ឱ្យទៅកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់កាលពីថ្ងៃទី២៣ ខែតុលា កន្លងទៅថ្មីៗនេះ ពេលនេះសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្តបាន ធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានម្នាក់រួមជាមួយវត្ថុតាងថ្នាំញៀនចំនួន២

កញ្ចប់ធំជាប្រភេទមេតំហ្វេតាមីន ហើយជនសង្ស័យខាងលើនេះសោតគឺជាអតីតមេបញ្ជាការរងស្រុក

បុរីអូរស្វាយសែនជ័យ ក្នុងចំណោមក្រុមល្បាតចំនួន៤នាក់ខាងលើ។

ប្រតិបត្តិការបង្រ្កាបនិងឃាត់ខ្លួនមេខ្លោងជួញដូរថ្នាំញៀនម្នាក់ រួមជាមួយនឹងថ្នាំញៀនចំនួន២កញ្ចប់ធំ ប្រភេទមេតាំហ្វេតាមីន(មានទម្ងន់សរុប២០០២,១ក្រាម) នៅចំណុចភូមិសាស្រ្តខាងលើ ដែលមានឈ្មោះអ៊ុក ដំកើង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាអតីតមេបញ្ជាការរងស្រុកបុរីអូរស្វាយសែនជ័យ។

ក្រោយការបង្ក្រាបកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបាននាំជនសង្ស័យយកមក

ធ្វើការសាកសួរនិងធ្វើកំណត់ហេតុ ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី ក្រោមការសម្របសម្រួល

ពីលោកគឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង។

គួររំលឹកថា ថ្នាំញៀនចំនួន២កញ្ចប់ខាងលើដែលសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនបង្ក្រាបបាននោះ គឺជាថ្នាំញៀនពីរការុងដែលកម្លាំងយោធាល្បាតរើសបានស្មើ៤២កញ្ចប់ធំ ហើយបានប្រគល់ទៅឱ្យកម្លាំងកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធីច្បាប់រួចហើយ ប៉ុន្មានថ្ងៃកន្លងមក ប៉ុន្តែត្រូវបានជនខិលខូចជាមេខ្លោងជួញដូរថ្នាំញៀន ដែលជាអតីតមេបញ្ជាការរងស្រុកបុរីអូរស្វាយសែនជ័យបែរជាលួចលាក់ទុកចំនួន២កញ្ចប់ធំ មិនប្រគល់ឲ្យសមត្ថកិច្ចព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នរដ្ឋនៃកងយោធពលខេមរភូមិន្ទយ៉ាងធ្ងន់ធ្ងរ ដែលជាកងកម្លាំងស្នូលការពារជាតិមាតុភូមិ។ បុគ្គលជនសង្ស័យខាងលើនេះ គួរតែដាក់ទោសទណ្ឌឲ្យសមទៅតាមច្បាប់ដែលខ្លួនបានប្រព្រឹត្ត និងស្វែងរកស្រាវជ្រាវបន្តជនដែលពាក់ព័ន្ធ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya