ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ មុខសញ្ញា​ជួញដូរ​យ៉ាងស្ទាត់ នៅកោះកុង

ឃាត់ខ្លួនជនសង្ស័យ មុខសញ្ញា​ជួញដូរ​យ៉ាងស្ទាត់ នៅកោះកុង

@-កុកភ្លេចជុង តែជុងមិនភេ្លចកុកឡើយ ទោះបីកុកហោះលើមេឃ លែងអីនឺងចុះដី ដំរីជើងបួនគង់មានភ្លាត់ មុខសញ្ញា​ជួញដូរ​យ៉ាងស្ទាត់គង់ជាប់អន្ទាក់ Police​។

-ដោយមានការយកចិត្តទុកដាក់លើវិធានការអនុវត្តបង្កាបង្ក្រាបគ្រឿងញៀនរបស់អធិការដ្ឋាននគរបាលស្រុកស្រែអំបិល។

#-នៅថ្ងៃទី៣០/១០/២០២០ វេលា ម៉ោង​១២:៣០នាទីព្រឹក​ លោកវរសេនីយ៍ឯក​ ហួន​ នុន​ អធិការ​នគរបាល ស្រុក បានដឹកកម្លាំងជំនាញ ប្រឆាំងគ្រឿងញៀន,​ផ្នែកព្រហ្មទណ្ឌ,​ប៉ុស្តិ៍រដ្ឋបាលស្រែអំបិល និងកំលាំងអន្តរាគមន៍,​ប្រជាការពារ បានចុះអនុវត្តន៍តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តកោះកុង លេខ​:២៣៥.ជ ត.ព/២០ ចុះថ្ងៃទី២៩/០៧/២០២០ ចេញដោយលោក ភាព សុភា ចៅក្រមស៊ើបសួរសាលាតំបូងខេត្តកោះកុង។

-បង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យឈ្មោះ ឡាយ​ រដ្ឋា​ ហៅ​ (តេង)​ ភេទប្រុស​អាយុ​៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំង ឃុំស្រែអំបិល​ ពីបទជួញដូរចែកចាយនូវសារធាតុញៀនដោយខុសច្បាប់ នៅចំនុចក្រោយមណ្ឌលសុខភាពស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល។

ជនសង្ស័យ បានឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកស្រែអំបិល និងបានបញ្ជូនខ្លួនទៅកាន់សាលាតំបូងខេត្តកោះកុង​ដើម្បី ចាត់ការបន្ត ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya