ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល ! លប​លួច​ចាក់​លប់​ធ្វើ​ជា​កម្មសិទ្ធិ ត្រូវ​រដ្ឋបាល​បញ្ជា​ឱ្យ​កាយ​ដី​ចេញ​​វិញ នៅព្រះសីហនុ

ភ្ញាក់ផ្អើល ! លប​លួច​ចាក់​លប់​ធ្វើ​ជា​កម្មសិទ្ធិ ត្រូវ​រដ្ឋបាល​បញ្ជា​ឱ្យ​កាយ​ដី​ចេញ​​វិញ នៅព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា​ ឆ្នំា២០២០ នេះ ទីតាំង​ចាក់​ដី​ចូល​ក្នុង​បឹង​ប្រវត្តិសាស្ត្រ (​បឹង​កង្កែប​) មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដែល​ត្រូវ​បាន​ជន​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ បាន​លប​លួច​ចាក់​លប់​ធ្វើ​ជា​កម្មសិទ្ធិ​  ត្រូវ​បាន​រដ្ឋបាល​ស្រុក​ព្រៃ​នប់ ដឹក​នាំ​ដោយ​លោក ព្រហ្ម មុន្នី នាយករង​រដ្ឋបាល​ស្រុក​ព្រៃ​នប់ សហការ​ជាមួយ​រដ្ឋបាល​ជលផល ចុះ​ធ្វើការ​ហាមឃាត់ និង​បាន​បញ្ជា​ឱ្យ​កាយ​ដី​ចេញ​វិញ​ជា​កំហិត​។

បន្ទាប់​ពី​ទទួល​ដំណឹង​អំពី​សកម្មភាព​លប​លួច​ចាក់​ដី​ចូល​បឹង​ប្រវត្តិសាស្ត្រ (​បឹង​កង្កែប​) ភ្លាម លោក​ក៏​បាន​រាយការណ៍​ជូន​លោក ស កក្កដា អភិបាលស្រុក និង​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិ​បាលខេត្ត​ព្រះ​សីហ​នុ ដើម្បី​ស្នើ​សុំ​យោបល់​អំពី​បទល្មើស​នេះ​។

ហាមឃាត់​ភ្លាម​ៗ និង​បាន​កំណត់​ឱ្យ​កាយ​ដី​ចេញ​វិញ​ទាំងអស់ ចំពោះ​ម្ចាស់​ទីតាំង​វិញ រដ្ឋបាល​ស្រុក​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​កសាង​នីតិវិធី​ទៅ​តាម​ផ្លូវច្បាប់​។ ចំពោះ​គ្រឿងចក្រ​ដែល​កំពុង​កាយ​ដី​ចេញ​វិញ​នោះ គឺជា​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​ដែល​​រដ្ឋបាល​ខេត្ត​ស្នើ​សុំ​ឱ្យ​ជួយ​ការ​ដី​ចេញ ព្រោះ​គ្រឿងចក្រ​បង្ក​បទល្មើស​បាន​គេចខ្លួន​បាត់ មុន​ពេល​ដែល​កម្លាំង​ចំរុះ​ទៅ​ដល់​ម្ល៉េះ​ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya