ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » តៃកុងឡានម្នាក់ ឈប់ឡានចុះបត់ជើងតូច ត្រូវឡំប្រឺតាបុកពីក្រោយ បណ្តាលឲ្យរងរបួសបាក់ជើង នៅភ្នំពេញ

តៃកុងឡានម្នាក់ ឈប់ឡានចុះបត់ជើងតូច ត្រូវឡំប្រឺតាបុកពីក្រោយ បណ្តាលឲ្យរងរបួសបាក់ជើង នៅភ្នំពេញ

ភ្នំពេញ ៖ កាលពី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចឡុងឈិន ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តរងគ្រោះម៉ាកកាមរីពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2K-0933 ធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង អ្នកបើកបរឈ្មោះ ចន ចាន់ណាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ពេលបើកមកដល់កន្លែងកើតហេតុ បានឈប់រថយន្តចុះបត់ជើង ពេលបត់ជើងរួចក៏បានដើរមករថយន្តបម្រុងនឹងបើកទ្វារ ភ្លាមនោះស្រាប់តែមានឡំប្រឺតាបានមកបុកពីក្រោយតែម្តង។ឡំប្រឺតាបង្កហេតុពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HM-4069 ធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង (ស្របទិសគ្នា) ដែលអ្នកបើកបរឈ្មោះសុខ ម៉េត  ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ករណីនេះបណ្តាលអោយមនុស្សរងរបួសធ្ងន់ចំនួន១នាក់បាក់ជើង ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ និងខូចខាតរថយន្តនិងម៉ូតូស្រាលចំនួន២គ្រឿង ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya