ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ​ជិះ​ម៉ូតូ​ ដល់​ផ្លូវ​កោង​ក៏​ជ្រុល​ចង្កូត​ទៅបុក​ទ្រូងផ្លូវ​ បណ្ដាល​ឲ្យ​ស្លាប់​ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ នៅភ្នំពេញ

បុរស​ម្នាក់ ​ជិះ​ម៉ូតូ​ ដល់​ផ្លូវ​កោង​ក៏​ជ្រុល​ចង្កូត​ទៅបុក​ទ្រូងផ្លូវ​ បណ្ដាល​ឲ្យ​ស្លាប់​ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ នៅភ្នំពេញ

​ភ្នំពេញ​៖​  ​នៅវេលា​ម៉ោង ១១ និង ០០ នាទី​យប់​ថ្ងៃ​ទី ៣០ ខែតុលា​ឆ្នាំ ២០២០ ស្តិ​ត​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​កុំ​ម៉ាក​ឃ្លី​កពាក់​ផ្លាកលេខ ភ្នំពេញ 1-IJ 7226 ធ្វើដំណើ​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ដល់​ផ្លូវ​កោង​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​នឹង​ទ្រូង​នាគ​ពុះ​ចែកផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។

​ជនរងគ្រោះ​មាន សុ ភ័ក្ដ្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ម្ដុំ​ផ្លូវ​រថភ្លើង សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន មាន​ប្រពន្ធ​និង​កូន​៤​នាក់ (​ប្រុស​ម្នាក់​, ស្រី​៣​នាក់​) ក្នុងបន្ទុក ។ ​

​សមត្ថកិច្ច​មូល​ដ្ឋា​ន ​ចុះមក​ដល់និង​ធ្វើ​កំណត់ហេតុ​ប្រគល់​ម៉ូតូ​ជូន​ឱ្យ​ក្រុមគ្រួសារ និង​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya