ព្រះសីហនុ៖ប្រធានស្ថានីយ៍ប្រេងឥន្ធនៈរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុលោកចាន់ កាំង ត្រូវបានប្រភពស្និតរបស់គាត់អះអាងថាប្រធានស្ថានីយ៍ឥន្ធនៈ របស់អង្គភាពរដ្ឋមួយនេះបានធ្វើ សកម្មភាពឃុបឃិតជាមួយមន្ត្រីពាក់ព័ន្ធជាច្រើនលួចប្រេងរបស់អង្គភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុយកទៅលក់នៅទីផ្សារខាងក្រៅអស់រយៈពេលជាច្រើនឆ្នាំមកដល់ពេលនេះរូបគាត់បានក្លាយជាសេដ្ឋីនៅក្រុងព្រះសីហនុមិនចាញ់សេដ្ឋីផ្សេងៗទៀតទេ។
តាមប្រភពពីមន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថា លោកចាន់ កាំង ដែលជា ប្រធានស្ថានីយ៍ប្រេងដុះស្នឹមរបស់កំពង់ផែនោះបានលួចប្រេងរបស់រដ្ឋក្នុងមួយឆ្នាំៗអស់យ៉ាងតិច១លានលីតដោយភាគច្រើនជាប្រេងម៉ាស្ស៊ូតហើយការលួចនោះដោយមានការចូលដៃជើងជាមួយមន្ត្រីជាច្រើននៅកំពង់ផែផងដែរ។ប្រេងដែលលោកចាន់ កាំង បានលួចពីកំពង់ផែនោះតាមរយៈប្រើឲ្យមនុស្ស ជំនិតរបស់គាត់បូមចេញពីស្ថានីយ៍ប្រេងដឹកតាមរថយន្តស៊ីទែនលក់ចែកចាយតាមទីផ្សារក្នុងខេត្តព្រះសីហនុ។មូលហេតុដែលលោកចាន់ កាំង មានលទ្ធភាពខ្ពស់អាចលួចប្រេងទៅលក់នៅទីផ្សារបាន ដោយស៊ីប្រេងតាមរយៈកុងទ័រនៅពេលដែលគេចាក់ប្រេងឲ្យរថយន្តម៉ូតូឲ្យមន្ត្រីរាជការចាក់គ្រឿងចក្រ របស់កំពង់ផែនិងកប៉ាល់ដែលចូលចតនៅកំពង់ផែ។ក្រៅពីការលួចប្រេងតាមរយៈការស៊ីកុងទ័រគឺលោកចាន់ កាំង បានឃុបឃិតជាមួយមន្ត្រីពាក់ព័ន្ធរបស់កំពង់ផែដោយទិញប្រេងចូលសំរាប់ប្រើប្រាក់នៅ ក្នុងកំពង់ផែលើសចំនួនដែលត្រូវការ។ហើយគេបានបំប៉ោងចំនួនការប្រើប្រាស់ប្រេងដ៍ច្រើនសន្ធឹកសន្ធាប់ចំពោះប្រេងដែលនៅសល់ពីការប្រើប្រាស់នោះទើបលោកចាន់ កាំង អាចយកប្រេងទៅលក់នៅ លើទីផ្សារបានដោយមានសេចក្តីសុខដឹកចេញទាំងថ្ងៃក៏គ្មាននរណារករឿងដែរពេលខ្លះលោកចាន់ កាំង បានបញ្ជាឲ្យរថយន្តស៊ីទែនដឹកប្រេងចេញពីក្រុមហ៊ុនដែលផ្គត់ផ្គង់ឲ្យកំពង់ផែទៅកាន់ទីផ្សារ ដោយ មិនចាំបាច់ដឹកយកមកស្តុបទុកនៅស្ថានីយ៍របស់កំពង់ផែក៏បានដែរ។ ដោយមានការឃុបឃិតគ្នា លួចប្រេងតាមអំពើចិត្តរបស់ លោកចាន់ កាំង និងបក្ខពួកនោះបានធ្វើលោកចាន់ កាំង ក្លាយជាសេដ្ឋីនៅក្រុងព្រះសីហនុអស់រយៈពេលជាច្រើនឆ្នាំរហូតមកដល់ពេលនេះលោកចាន់ កាំង មានប្រាក់និងដីធ្លីតម្លៃរាប់សិបលានដុល្លាររួមនិងសណ្ឋាគារលំដាប់ផ្កាយឈ្មោះឆ្នេរជលសា CCF នៅកណ្តាលក្រុងព្រះសីហនុ។
សូមរំលឹកថានៅអង្គភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងមួយឆ្នាំៗបានទិញប្រេងចូលសំបំរើការងារនៅក្នុងអង្គភាពនិងផ្គត់ផ្គង់កប៉ាល់នាវាជាង១០លានលីតជិត៨០%ជាប្រេងម៉ាស្ស៊ូត៕
» Breaking News, ព័ត៌មានជាតិ » ប្រធានស្ថានីយ៍ប្រេងឥន្ធៈកំពង់ផែក្រុងព្រះសីហនុ លួចប្រេងលក់រហូតក្លាយជាសេដ្ឋី