ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ឃាត់ជនសង្ស័យម្នាក់ ជំនាញគាស់បន្ទប់លួចទ្រព្យសម្បត្តិ នៅភ្នំពេញ

ឃាត់ជនសង្ស័យម្នាក់ ជំនាញគាស់បន្ទប់លួចទ្រព្យសម្បត្តិ នៅភ្នំពេញ

ភ្នំពេញ: កាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពគាស់បន្ទប់ជួលរបស់ប្រជាពលរដ្ឋម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាល

ចោមចៅទី៣ឃាត់បាន ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​ជនសង្ស័យមានឈ្មោះ ឌៀម ដារី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅស្នាក់នៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ជា ផល្លី ភេទប្រុស អាយុ៥៦ឆ្នាំ (ម្ចាស់ផ្ទះជួល) ស្នាក់នៅទីតាំងកន្លែងកើតហេតុ។

មុនពេលកើតហេតុជនរងគ្រោះបានសម្រាកនៅក្នុងផ្ទះក្បែរបន្ទប់ជួលខាងលើរហូតមកដល់ម៉ោងកើតហេតុដោយឬសម្លេងឆ្កែព្រូសដោយមានការសង្ស័យទើបក្រោកដើរទៅមើលស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាពក៏នាំគ្នាឃាត់និងស្វាគមន៍ម្នាក់មួយដៃមួយជើងរួចទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបានចោមចៅទី៣តែម្តង។
ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមនិតិវិធី៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya