ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » បុរសអនាថាម្នាក់ ដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ​ បង្កការភ្ញាក់ផ្អើល ​នៅភ្នំពេញ

បុរសអនាថាម្នាក់ ដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ​ បង្កការភ្ញាក់ផ្អើល ​នៅភ្នំពេញ

ភ្នំពេញ​ ៖​ បុរសអនាថាម្នាក់បានដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ​ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ​ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ​២០២០​ ។

​ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ​ តែគេដឹងថាគាត់ជាមនុស្សមានសតិមិនសូវល្អ​ ឬជនអនាថា​។

មុនពេលកើតហេតុ៤​ទៅ៥ថ្ងៃ​ គេសង្កេតឃើញជនរងគ្រោះដើរចុះឡើងនៅម្ដុំកើតហេតុ​នេះដោយស្លៀកសម្លៀកបំពាក់ចាស់ៗ ហើយមានចរិតមិនសូវល្អ​ សង្ស័យជាជនអនាថាគ្មានទីពឹង​។ ក្រោយមកក៏មិនឃើញគាត់ដើរឆ្លងកាត់ដូចសព្វដង​ឡើយ។ បន្ទាប់មកក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានធុំក្លិនស្អុយ​ ទើបដឹងថា​ជនរងគ្រោះបានស្លាប់ទៅហើយក៏រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន​ និងសមត្ថកិច្ចឲ្យចុះមកពិនិត្យជាក់ស្ដែងតែម្ដង​ ។

សន្និដ្ឋានថា​ ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គ​រ ឬគាំងបេះដូង​ ដោយខ្លួនឯង​ ពុំមានពាក់ព័ន្ធករណីអត្តឃាត​ ឬឃាតកម្ម​នោះទេ​ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya