ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ករណីហឹង្សាក្នុងគ្រួសារ(ប្ដីវាយប្រពន្ធ) ឃាត់ខ្លួនបុរសសង្ស័យដៃដល់ជាប្ដី នៅពោធិ៍សាត់

ករណីហឹង្សាក្នុងគ្រួសារ(ប្ដីវាយប្រពន្ធ) ឃាត់ខ្លួនបុរសសង្ស័យដៃដល់ជាប្ដី នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នេះ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានទទួលបណ្ដឹងករណីហឹង្សាក្នុងគ្រួសារ(ប្ដីវាយប្រពន្ធ) និងបានឃាត់ខ្លួនបុរសសង្ស័យដៃដល់ជាប្ដី ។

យោងបណ្ដឹងស្រ្តីជាប្រពន្ធអះអាងថា កាលពីយប់ថ្ងៃទី២៧កន្លងទៅនេះ ប្ដីរបស់គាត់ឈ្មោះ ម៉ៅ សុគន្ធារ៉ា អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានកូនប្រុសស្រីចំនួន៣នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ពេលត្រឡប់មកពីផឹកសុីស្រវឹងរករឿង និងសុំលុុយ ប្រពន្ធគ្មានលុយឲ្យក៏បង្កហឹង្សាចាប់ក្បាលអុកផ្ទប់ទៅដី យកជើងជាន់ក្បាល យកស្បែកជើងវាយក្បាល ស្ដោះទឹកមាត់ដាក់ក្បាលទៀត ហើយបានគំរាមចង់ទៅប្ដឹងអ្នកណាទៅចុះ ។

កន្លងមកសមត្ថកិច្ចធ្លាប់នាំជនបង្កជាប្ដីទៅធ្វើការអប់រំម្ដងមកហើយ ម្ដងនេះគាត់មានអារម្មណ៍ឈឺចាប់ខ្លាំង ក៏ដាច់ចិត្តមកប្ដឹងសមត្ថកិច្ចនគរបាលដើម្បីអនុវត្តច្បាប់ចុះ សមត្ថកិច្ចនគរបាលបាននាំយកអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីធ្វើការសាកសួរ និងធ្វើតេសទឹកនោមរកសារជាតិញៀនឃើញថា(វិជ្ជមាន+) ជនសង្ស័យកំពុងបន្តនីតិវិធី ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya