ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » សម្លេងទ្រហោយំដ៏គួរឲ្យសង្វេគ បន្ទាប់ពីរថយន្តHINO ប្រភេទសណ្ដោងកុងតឺន័របានបើកបុកម៉ូតូ​មួយគ្រឿង និងកិនបុរសម្នាក់អូសជាង៥០ម៉ែត្រ​ស្លាប់ក្នុងថ្លុកឈាម​ និងបុរសម្នាក់ទៀត រងរបួសស្រាល

សម្លេងទ្រហោយំដ៏គួរឲ្យសង្វេគ បន្ទាប់ពីរថយន្តHINO ប្រភេទសណ្ដោងកុងតឺន័របានបើកបុកម៉ូតូ​មួយគ្រឿង និងកិនបុរសម្នាក់អូសជាង៥០ម៉ែត្រ​ស្លាប់ក្នុងថ្លុកឈាម​ និងបុរសម្នាក់ទៀត រងរបួសស្រាល

​ ភ្នំពេញ​ ៖​ កាលពីវេលាម៉ោង៨​ និង៣០នាទី​យប់​ ថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០២០ នៅតាមបណ្តាញផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​ ភាគីខាងម៉ូតូម៉ាក HONDA BEAT ពណ៌ក្រហម​​(ស) ពាក់ផ្លាកលេខ​ ភ្នំពេញ 1HI-4409 អ្នកបើកបរឈ្មោះ នីម ឃឿន ភេទប្រុស​ អាយុ​២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ (រងរបួសស្រាល) ។ ឯអ្នករួមដំណើរឈ្មោះ វ៉ាន់ នីរិទ្ធបញ្ញាសិដ្ឋ ភេទប្រុស​ អាយុ​ ​៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ សង្កាត់ ជាមួយគ្នា (ស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុ) ។ ដោយឡែកភាគីរថយន្ត ម៉ាក HINO ពណ៍ស្លែប្រភេទរថយន្តសណ្តោងកុងតឺន័រ ពាក់ស្លាកលេខ ក្រុព្រះសីហនុ 3A-0846 (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ) ។

មុនពេលកើតហេតុ​ រូបគេនិងជនរងគ្រោះដែលស្លាប់បានចេញពីធ្វើការរោងចក្រ​ ជិះម៉ូតូមួយគ្រឿងឌុបគ្នា បំណងទៅផ្ទះនៅឯសង្កាត់ព្រែកកំពិស​ ខណ្ឌដង្កោ​ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ទិសដៅពីលិចមកកើត​ ខណៈមកដល់ចំណុចកើតហេតុ​ ស្រាប់តែមានរថយន្តបង្កនេះ  បើកមកបុកពីក្រោយ​បណ្ដាលឲ្យអ្នកអង្គុយខាង ក្រោយខ្ទាតចូលក្រោមកង់រថយន្តកិនអូសជាង៥០ម៉ែត្រស្លាប់ក្នុងថ្លុកឈាម​ រីឯរូបគាត់ជាអ្នកឌុបរងរបួសស្រាល​ ។ សពរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ​ យកទៅធ្វើបុណ្យតាមប្រពៃណី​​  ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya