ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » បុរស១នាក់ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលដេញចាប់ ករណីលួចម៉ូតូ១គ្រឿង នៅពោធិ៍សាត់

បុរស១នាក់ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលដេញចាប់ ករណីលួចម៉ូតូ១គ្រឿង នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃពុធ ១២កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរភ្នំប្រ័យ៍ ស្ថិតនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។  ម៉ូតូ១គ្រឿងដែលជនសង្ស័យលួចបានសម្រេច ប៉ុន្តែជិះគេចខ្លួនមិនបានសម្រេចនេះម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1G -5343 ជាកម្មសិទ្ធរបស់ឈ្មោះ ប៊ុន សៀងហាក់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធានាគារហត្ថាកសិករ(ឃុំឈើតុំ) បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។

ចំណែកជនសង្ស័យឈ្មោះ វី សាវីន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ គឹម សាវី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរឥស្លាម និងម្ដាយឈ្មោះ ហុីម សងះ អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្ន រស់នៅភូមិដង្គៀមក្ដាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជនសង្ស័យ(វី សាវីន)បានធ្វើសកម្មភាពគ្រាដែលម្ចាស់ម៉ូតូ(ប៊ុន សៀងហាក់)កំពុងជួបជាមួយអតិថិជនដើម្បីបំពេញការងារ ប៉ុន្តែនៅពេលជិះម៉ូតូចេញម្ចាស់ឃើញហេតុការណ៍ក៏ស្រែកឲ្យគេឯងជួយ ស្របគ្នានោះមានអ្នកបើករថយន្ត១គ្រឿងក៏ជួយដេញតាម និងរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយអន្ដរាគមន លុះទៅដល់ចំណុចអូររ៉ុង ស្ថិតនៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើតុំ ជួយអន្ដរាគមនបង្រ្កាបបានទាំងវត្ថុតាង  ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya