ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ករណីឆក់ទូរស័ព្ទ តែមិនបានសម្រេច នៅភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ករណីឆក់ទូរស័ព្ទ តែមិនបានសម្រេច នៅភ្នំពេញ

ភ្នំពេញ៖ ​កាល​ពី​ ​ថ្ងៃ​២៨ ខែតុលា ឆ្នាំ​២០២០នៅចំណុចមុខ
ស្តុប៣ស្ថាប័នក្នុងសង្កាត់ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។

ជនសង្ស័យទី១ឈ្មោះឡាក់​ ទីន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ​រាជធានីភ្នំពេញ​។ ជនសង្ស័យទី២ឈ្មោះ​ ជា​ វណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។
វត្ថុ​តាងចាប់យកមានម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1H-2626 ជាម៉ូតូដែលជនសង្ស័យទាំងពីរនាក់ជិះធ្វេីសកម្មភាព។

ជនសង្ស័យមានគ្នាចំនួន៥នាក់ជិះម៉ូតូចំនួន៣គ្រឿងធ្វើសកម្មភាពឆក់យកទូរស័ព្ទពីជនរងគ្រោះ

តែមិនបានសម្រេចនៅចំណុចមុខស្តុប៣ស្ថាប័ន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិង សមត្ថកិច្ចដែលល្បាតក្បែរនោះដេញតាមជនសង្ស័យទាំង៥នាក់នោះ តែជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងគេចខ្លួនបាត់នៅសល់តែជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនរហូតដល់ផ្លូវលេខ១០៥ ក្រុម៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ហើយដោយសារតែភ័យពេកបានដួលម៉ូតូត្រូវនគរបាលប្រមាញ់បានតែម្តង ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya