ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីគ្រឿងញៀន នៅព្រះសីហនុ

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីគ្រឿងញៀន នៅព្រះសីហនុ

ស្រុកកំពង់សិលា៖ នៅយប់ថ្ងៃទី២៧ ខែតុលា​ ឆ្នាំ២០២០​ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក​ ចាន់​ ពន្លក​ អភិបាលរងស្រុកចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅផ្លូវជាតិលេខ៤ ក្នុង ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ មានរថយន្តមួយគ្រឿងមកដល់គោលដៅត្រួតពិនិត្យ បានបើកគេចពីការត្រួតពិនិត្យ​ ប៉ុន្តែសមត្ថកិច្ចបាន​ដេញតាម ឃាត់នាំយកមកគោលដៅត្រួតពិនិត្យវិញ។ រថយន្តនេះម៉ាកស្តារិច​ ពណ៌ទឹកប្រាក់​ ​បើកបរដោយជនជាតិចិន​ មានទិសដៅពីភ្នំពេញ​ ទៅខេត្តព្រះសីហនុ​ មានអ្នករួមដំណើរ​ចំនួន០៣នាក់​ (ទាំងអ្នក​បើកបរ)​ មានឈ្មោះដូចខាងក្រោម​ ៖

១.ឈ្មោះ​ Feng Yu​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ ជនជាតិចិន​ អ្នកបើកបរ

២.ឈ្មោះ​ Gao Ying Kai ភេទប្រុស​ អាយុ២៩ឆ្នាំ​ ជនជាតិ​ចិន​ អ្នករួមដំណើរ

៣.ឈ្មោះ​ Vu Thi Minh Hien ភេទស្រី​ អាយុ៣០ឆ្នាំ​ ជនជាតិវៀតណាម​ អ្នករួមដំណើរ។ ក្រោយត្រួតពិនិត្យឃើញមាន​ ៖

១.ម្សៅសារធាតុញៀន ម៉ាទឹកកក ចំនួន០៧កញ្ចប់ (ធំ០២កញ្ចប់​ តូច០៥កញ្ចប់​ ) កញ្ឆាក្រៀម០១កញ្ចប់តូច​ និងថ្នាំពណ៌ខៀវ០៦គ្រាប់​ ។

២.ខ្នោះដៃចំនួន០១គូរ

៣.ដំបងឆក់ចំនួន០១ដើម

៤.ទូរស័ព្ទដៃ​ ចំនួន០៤គ្រឿង​

៥.រថយន្តម៉ាក​ ស្តារិច​ ពណ៌ទឹកប្រាក់​ ស្លាកលេខភ្នំពេញ​ ២AZ៨៤៨១​ ចំនួន០១គ្រឿង​ និងវត្ថុតាងមួយចំនួនទៀត។

​ ជនសង័្សយនិងវត្ថុតាងត្រូវបានឃាត់ទុកនៅអធិការដ្ឋាន​នគរបាលស្រុកកំពង់សីលា ដើម្បីបន្តទៅតាមនិតិវិធី​  ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya