ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » បុរសប្រមឹកម្នាក់ ផឹកស្រាស្រវឹងម្តងៗតែងយកកាំបិតរករឿងគំរាមអ្នកជិតខាង ត្រូវកម្លាំងនគរបាលចាប់ខ្លួន នៅបន្ទាយមានជ័យ

បុរសប្រមឹកម្នាក់ ផឹកស្រាស្រវឹងម្តងៗតែងយកកាំបិតរករឿងគំរាមអ្នកជិតខាង ត្រូវកម្លាំងនគរបាលចាប់ខ្លួន នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ កាលពី ល្ងាចថ្ងៃទី២៧ខែតុលាឆ្នាំ២០២០ឋិតនៅភូមិវាលហាត់ ឃុំ ម៉ាឡៃ ស្រុកម៉ាឡៃ ។ បុរសរូបនោះត្រូវគេស្គាល់ឈ្មោះសៀង វាសនា ហៅតយ អាយុ៣៦ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុនេះ ។  ជនបង្កឈ្មោះសៀង វាសនាហៅតយ នេះឲ្យតែស្រវឹងស្រាម្តងៗគឺតែងតែយកកាំបិតគំរាមកំហែងអ្នកជិតខាង តែពុំដែលមានអ្នកណាហ៊ានប្តឹងសមត្ថកិច្ចនោះទេ ព្រោះក្រែងមានគំនុំ ។

ជាក់ស្តែងនៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៧ខែតុលាឆ្នាំ២០២០ ជនបង្ករូបនេះមិនដឹងមានរឿងអ្វីជាមួយនរណានោះទេ ស្រាប់តែស្រវឹងស្រា យកកាំបិតខ្វែវប្រវែង១,២០ម៉ែត្រ ទៅកាប់រថយន្តម៉ាកតូយ៉ូតាកាមរី០១គ្រឿង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង2A.1091 ជារបស់ឈ្មោះអឿ សាវឿន ភេទប្រុសអាយុ៧១ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ដែលចតទុកចោល បណ្តាលឲ្យបែកស្តុបខាងក្រោយផ្នែកខាងឆ្វេង។ មិនតែប៉ុណ្ណោះជននេះបានដេញកាប់ឈ្មោះ ជ័យ ជីម ភេទប្រុសអាយុ៦៧ឆ្នាំ រស់នៅភូមិជាមួយផងដែរតែត្រូវជនរងគ្រោះរត់គេចខ្លួនផុត។ បន្ទាប់មកជនបង្កឈ្មោះសៀង វាសនាហៅតយ បានដេញកាប់ឈ្មោះអឿ សាវឿន ជាម្ចាស់រថយន្តបន្ថែមទៀត បណ្តាលឲ្យត្រូវរបួសស្រាលចំនួន០២កន្លែង ។
ឈ្មោះ សៀង វាសនាហៅតយក្រោយពីបង្កហេតុ រួមទាំងមានពាក្យបណ្ដឹងរបស់ជនរងគ្រោះផងនោះ ទើបនៅថ្ងៃកើតហេតុនគរបាលចាប់ឃាត់ខ្លួនជាក់ស្តែង ខណៈជនបង្កដេញកាប់ឋគេឯងនោះ។
ជនបង្កត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាន

នគរបាលខេត្ត កសាងសំណុំរឿងបន្តទៅតុលាការ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya