ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ឡាន១គ្រឿង ត្រូវបានឆ្លងចរន្តភ្លើង ឆាបឆេះក្លាយជាអណ្ដាតភ្លើង យ៉ាងសន្ធោសន្ធៅ

ឡាន១គ្រឿង ត្រូវបានឆ្លងចរន្តភ្លើង ឆាបឆេះក្លាយជាអណ្ដាតភ្លើង យ៉ាងសន្ធោសន្ធៅ

ខេត្តពោធិ៍សាត់ ៖  នាថ្ងៃពុធ ១២កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នេះ  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង៣ទាបភ្លឺ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ស្ថិតនៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

រថយន្ត១គ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ស្ករ សុំមិនបង្ហាញអំពីស្លាកលេខ ត្រូវបានឆ្លងចរន្តភ្លើងឆាបឆេះក្លាយជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ នៅគ្រាដែលម្ចាស់កំពុងបើកបរលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ។

មុនកើតហេតុគាត់បានជូនមិត្តភក្តិទៅផ្ទះនៅឯខេត្តពោធិ៍សាត់រួចក៏ត្រឡប់មកផ្ទះវិញ លុះមកដល់ម្ដុំកើតហេតុមាន ផ្សេងចូលក្នុងរថយន្ត ប៉ុន្តែពុំបានចាប់អារមណ៍ស្មានមេឃចុះអាប់ ភ្លាមៗនោះក៏ធុំក្លិនឆ្ងៀម និងមានផ្សែងហុយ ពេញពីក្នុងតាប់ឡូរថយន្ត ទើបដឹងរថយន្តរបស់ឆ្លងចរន្តភ្លើង ប៉ុន្តែនៅតែរកការជួយអន្តរាគមន៍មិនបាន ។  បានត្រឹមចេញពីក្នុងរថយន្តមកខាងក្រៅ រួចឆ្លេឆ្លាៗ និងថតរូបភាពអណ្ដាតភ្លើងដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅតែប៉ុណ្ណោះ  ។ សង្ឃឹមថាគ្រោះចង្រៃនឹងវិនាសកម្មចេញឲ្យអស់ពីខ្លួនប្រាណ និងក្រុមគ្រួសារសាច់ញាតិរបស់គាត់នាពេលនេះ ហើយហេងហេងនឹងកើតមានឡើងវិញគ្រប់បែបយ៉ាង ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya