ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា ពាក់ព័ន្ធ​ពីបទ​រំលោភ​សេពសន្ថវៈ​ជាង​១០​ឆ្នាំមុន​ ​

សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា ពាក់ព័ន្ធ​ពីបទ​រំលោភ​សេពសន្ថវៈ​ជាង​១០​ឆ្នាំមុន​ ​

ក្រចេះ ៖ កាលពី​ថ្ងៃទី​២៨ កុម្ភៈ ២០១៤ ស្ថិតនៅ​ចំណុច​ភូមិ​ស្រែ​ចារ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ។​
​ប្រភព​បានឱ្យដឹងថា ជនសង្ស័យ​រូបនោះ​ឈ្មោះ​ឆេង ឈឿន អាយុ​៤២​ឆ្នាំ បច្ចុប្បន្ន​បានមក​សំងំ​លាក់ខ្លួន ក្នុង​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ។
ការចាប់​ឃាត់ខ្លួន​ជន​ម្នាក់នេះ គឺធ្វើឡើង​ទៅតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​១០២ ចុះ​ថ្ងៃទី​៧ ធ្នូ ឆ្នាំ​២០១១ ចេញ​ដោយ​លោក​គង់ សុខុម ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តក្រចេះ ។  គិត​មកទល់នឹង​ពេលនេះ គឺមាន​រយៈពេល​ជាង​១០​ឆ្នាំ ដែល​ជន​ម្នាក់នេះ បាន​រត់គេចខ្លួន​ពី​ការ​តាម​ចាប់ខ្លួន​របស់​សមត្ថកិច្ច ក្រោយពី​រូបគេ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​នារី​រងគ្រោះ តាំងពី​ឆ្នាំ​២០០១ នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya