ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ » បាញ់សម្លាប់​ប្តី​ប្រពន្ធ សង្ស័យ​រឿង​គំនុំ​ ​

បាញ់សម្លាប់​ប្តី​ប្រពន្ធ សង្ស័យ​រឿង​គំនុំ​ ​

កំពង់ចាម​: កាលពី​ម៉ោងជាង​១២ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​ត្ន​ប់​ដំរី ឃុំ​សំរិល ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា  ជនរងគ្រោះ​ជា​ប្តី ឈ្មោះ ប៉ុក ម៉ា​និ​ន អាយុ​៣៣​ឆ្នាំ ជា​គ្រូពេទ្យ និង​មាន​មុខរបរ​បន្ថែម​ជា​អ្នក​បិតស្រា​ផង និង​ជា​អ្នកដើរ​ទិញស្រូវ​ផង​។ ជនរងគ្រោះ​ត្រូវ​ជនសង្ស័យ​បាញ់​ចំ​ក្រោម​ក្លៀក​ខាងស្តាំ (​បៀម​គ្រាប់​)​។ ចំណែក​ប្រពន្ធ​ឈ្មោះ គាវ ស្រី អាយុ​២៥​ឆ្នាំ ដោយ​ត្រូវ​ជនសង្ស័យ បាញ់​ចំ​ភ្នែក​ខាងឆ្វេង ធ្លាយ​បែក​លលាដ៍ក្បាល​។ សមត្ថកិច្ច​ពិនិត្យឃើញថា កាំភ្លើង​ដែល​ក្រុម​ជនសង្ស័យ​ប្រើ​យកមក​បាញ់​ជនរងគ្រោះ ជា​ប្រភេទ​កាំភ្លើង AK​។​

​លោក វ៉ន ពឿ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូ​រាំង​ឪ បាន​ឲ្យ​ដឹងថា  ផ្ទះ​ជនរងគ្រោះ គឺ​នៅ​ដាច់​ពី​គេ ដែលជា​ភាពងាយស្រួល​ដល់​ជនសង្ស័យ​ធ្វើ​សកម្មភាព​។ មូល​ហេតុដែល​សមត្ថកិច្ច​ស​និ្ន​ដ្ឋា​ន នេះ​មិនមែនជា​ករណី​ប្លន់ ព្រោះ​ក្រោយពី​បាញ់ សម្លាប់​ជនរងគ្រោះ​រួច ក្រុម​ជនសង្ស័យ​មិនបាន​ដោះយក​គ្រឿងអលង្ការ​ពីលើ​ខ្លួន​ជនរងគ្រោះ​ទេ គេ​សង្ស័យថា​ជា​រឿង​គំនុំ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya