ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អាជ្ញាធរ​ខេត្ត​​និង​​ក្រុង​​ប៉ោយប៉ែត​​បន្ត​​ជំរុញ​​ការរំដោះ​​ទឹក​​ចេញពី​សហគមន៍​ប្រជាពលរដ្ឋ

អាជ្ញាធរ​ខេត្ត​​និង​​ក្រុង​​ប៉ោយប៉ែត​​បន្ត​​ជំរុញ​​ការរំដោះ​​ទឹក​​ចេញពី​សហគមន៍​ប្រជាពលរដ្ឋ

​​បន្ទាយមានជ័យ​៖ ​អាជ្ញាធរ​និង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បាន​បន្ត​មមាញឹក​ក្នុងការ​រំដោះ​ទឺ​ក​ជន់​និង​ទឹកស្អុយ​ចេញពី​សហគមន៍ ពលរដ្ឋ​ប្រមាណ​៨៨៦​គ្រួសារ នៅ​ប្លុក​ក្រោយ​ផ្លូវ​រថភ្លើង​អតីត​នៅក្រោយ​សណ្ឋាគារ​នាគ​មាស​និង​ដល់​ផ្លូវ​ចូល​សំណង់​អគារ​ថ្មី​ក្រុមហ៊ុន​កាស៊ីណូ Grand Diamond City ភូមិ​អូរជ្រៅ សង្កាត់​/​ក្រុង​ប៉ោយប៉ែត។​ ​បំនង​គឺ​កុំ​អោយ ​ពលរដ្ឋ​រងគ្រោះថ្នាក់​លិចលង់​ទីធ្លា​, លំនៅឋាន​និង​បង្ក​ការលំបាក​ក្នុង​ជីវភាព។​

​​លោក ទ្រី ណារិន អភិបាលខេត្ត​បន្ទាយមានជ័យ​ដែល​រួម​ដំណើរ​ដោយ​លោក អោម ចន្ថា នាយក​រដ្ឋបាល​សាលាខេត្ត​, លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​, លោក គង់ សុខ ចៅសង្កាត់​ប៉ោយប៉ែត កាលពី​ល្ងាច​ថ្ងៃទី​១០ និង ១១ កក្កដា ២០១៣ នេះ​បាន​ចុះទៅ​ត្រួតពិនិត្យ​បន្ថែមទៀត​នូវ​ការកាយ​ប្រឡាយ​និង​ល្បឿន​ទឹក​ហូរ​រំដោះ​ទឹក​ជន់​និង​ទឹកស្អុយ​ចេញពី​ដី​ទំនាប​រាង​បាតខ្ទះ នៅ​សហគមន៍​ពលរដ្ឋ​នៃ​ភូមិ​អូរជ្រៅ ដែលមាន​ពលរដ្ឋ​ប្រមាណ ៨៨៦​នាក់​ដើម្បីអោយ​រឹង​គោក កុំ​ឲ្យ​មាន​បញ្ហា​ចរាចរណ៍​នៅ​រដូវវស្សា​ខាងមុខនេះ ។​

​លោក ទ្រី ណារិន មានប្រសាសន៍ថា​: នេះ​ជាការ​យកចិត្តទុកដាក់​ជានិច្ច​ជា​កាល​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា​ចំពោះ​ពលរដ្ឋ​តាមរយៈ​លោក​និង​មន្ត្រី​ថ្នាក់ដឹកនាំ​។ ទទួល​រាល់​សំនូមពរ​និង​ទុក​លំបាក​កង្វល់​របស់​ព​ល​រដ្ឋ​គឺ​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​តែងតែ​រក​ដំណោះស្រាយ​ជាបន្ទាន់​និង​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​បងប្អូន​ប្រជាពលរដ្ឋ។​

​បញ្ជាក់​ផងដែរ​ថា តាមរយៈ​ការសម្របសម្រួល​ពី លោក​អភិបាលខេត្ត​, អភិបាលក្រុង​នោះ ក្រុមហ៊ុន​កាស៊ីណូ Grand Diamond City បាន​ព្រមអោយ​កាយ​ដី​ក្រុមហ៊ុន​រំដោះ​ទឹក​ដូចខាងលើ​និង​ថែមទាំង​ជួយ​ចំណាយ​លើ​គ្រឿងចក្រ​កាយ​ប្រឡាយ​រំដោះ​ទឹក​ទម្លាក់​ទៅ​អូរ​ព្រំដែន​ថែមទៀត។​ ​ថែម​លើ​នោះ បុរី​បាលី​លេ​យ្យ​ក៏​ព្រមអោយ​កាយ​ដី​ខ្លួន​ដើម្បី​ធ្វើ​ប្រឡាយ​រំដោះ​ទឹក​នោះដែរ។​

​តំណាង​និង​ពលរដ្ឋ​នៅ​សហគមន៍​នោះបាន​ថ្លែងអំនរគុណ​ដល់​លោក ទ្រី ណារិន និង​អ្នក ពាក់ព័ន្ធ​ដែល​បាន​ជួយ​អន្តរាគមន៍​ផង​និង​ចុះ​ដោះស្រាយ​ផ្ទាល់​ផង​ក្នុងការ​រំដោះ​ទឹក​ជន់​ទឹកស្អុយ​ដែល​តែង​លិច​ទីធ្លា​និង​លំនៅឋាន​ពួកខ្លួន​រាល់​ឆ្នាំ​ចូល ៧-៨​ឆ្នាំ​មកហើយ​នេះ ៕ ​ដោយ​៖ នី នឿន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya