ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ស្លាប់ ក្មេងប្រុស​អាយុ​៨​ឆ្នាំ​ម្នាក់​ ​

ឡាន​បុក​ស្លាប់ ក្មេងប្រុស​អាយុ​៨​ឆ្នាំ​ម្នាក់​ ​

ភ្នំពេញ  ៖ កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៤​នេះ ផ្លូវ​បេតុង​មួយ​ខ្សែ​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​ស្ថាបនា​នៅក្នុង សង្កាត់​ថ្មី តាម​បណ្តោយ​ដង​ទ​ន្ល​មេគង្គ​ក្រោម គឺ​នៅ​សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ សប្បាយចិត្ត ហើយ​ក្មេងៗ​ក៏បាន​នាំគ្នា​មករ​ត់​លេង​តាមផ្លូវ​នោះដែរ តែ​ក្មេង​ទាំងនោះ​ពុំបាន​គិត​អំពី សុវត្ថិភាព​នោះឡើយ ខណៈដែល​អ្នកបើកបរ​មួយចំនួន​ក៏​មិនបាន​គិត​អំពី​សុវត្ថិភាព​កូនចៅ ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ផងដែរ ពេល​បាន​ផ្លូវ​ល្អ បែរជា​បើក​លឿន​បង្ក​គ្រោះថ្នាក់​ដល់​កូនចៅ​ប្រជាពលរដ្ឋ ។​
​រថយន្ត​ស៊េរី​ទំនើប​មួយ គ្រឿង​មិន​ស្គាល់​អត្តសញ្ញាណ បាន​បុក​ក្មេងប្រុស​ម្នាក់​កំពុង​ដើរលេង​លើផ្លូវ​បេតុង បណ្តាល​ឲ្យ​បោក ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម ហើយ​រថយន្ត​បង្ក​បាន​បើក​គេច​បាត់ ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ក្មេងប្រុស​រង គ្រោះ​រន្ធត់ចិត្ត​យ៉ាងខ្លាំង ។​
​ក្មេង ប្រុស​រងគ្រោះ​មានឈ្មោះ ច​ន បញ្ញា អាយុ​៨​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ ត្រូវ​រថយន្ត​បើក​បុក ចំ​ពី​ចំហៀង ធ្វើ​ឲ្យ​ក្មេងប្រុស​ដួល​បោក​ក្បាល​លើផ្លូវ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya