ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ទីតាំងល្បែងស៊ីសងប្រជល់មាន់បៀអាប៉ោងនិងយូគី មួយកន្លែង កំពុងជ្រកក្នុងកាស៊ីណូ ដែលគ្មានផ្លាកយីហោត្រឹមត្រូវ បើកលេង យ៉ាងអនាធិបតេយ្យ

ទីតាំងល្បែងស៊ីសងប្រជល់មាន់បៀអាប៉ោងនិងយូគី មួយកន្លែង កំពុងជ្រកក្នុងកាស៊ីណូ ដែលគ្មានផ្លាកយីហោត្រឹមត្រូវ បើកលេង យ៉ាងអនាធិបតេយ្យ

(ត្បូងឃ្មុំ)៖  កាស៊ីណូគ្មានផ្លាកយីហោត្រឹមត្រូវមួយកន្លែងកំពុងបើកសង្វៀនប្រជល់មាន់នឹងអាប៉ោង ថែមទាំងមាន ល្បែងស៊ីសងផ្សេងទៀតនៅចំណុចចំការកៅស៊ូចុះពីផ្លូវជាតិលេខ៨Aប្រហែល១០០ម៉ែតកំពុងបើកលេងបានយ៉ាងរលូន និងអនាធិបតេយ្យផងដែរ។

 

មិនតែប៉ុណ្ណោះ ល្បែងជល់មាន់ អាប៉ោងក្នុងខេត្តត្បូងឃ្មុំ មានការបើកលេងយ៉ាងអានាធិបតេយ្យមិនញញើត សមត្ថកិច្ចបន្តិចសោះឡើយ និងផ្ទុយពីការអនុវត្តន៍ភូមិឃុំមានសុវតិភាព ជាក់ស្ដែងល្បែងប្រជល់មាន់និងអាប៉ោង បើកលេងនៅក្នុងកាស៊ីណូដែលគ្មានផ្លាកយីហោគ្មានឈ្មោះត្រឹមត្រូវនោះបើកលេងនៅក្នុងចំការកៅស៊ូ

ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបើកលេងជារៀងរាល់ថ្ងៃមិនថាថ្ងៃចន្ទឬថ្ងៃសៅរ៍

អាទិត្យនោះទេ។

 

ប្រភពព័ត៌មានបានឲ្យដឹងថា  មានថ្ងៃពិសេសគេលេងធំៗណាស់រាប់ពាន់ម៉ឺនដុល្លារ ឯណោះគឺថ្ងៃសុក្រនិងថ្ងៃអាទិត្យលេងរហូតដល់ម៉ោង 9:00 ទៅម៉ោង 10:00 យប់ទើបបានឈប់។

ហើយកាស៊ីណូនេះដែរគឺមិនដែលមានជនបរទេសនោះទេគឺមានតែពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងខុសច្បាប់ យ៉ាងអនាធិបតេយ្យទៅវិញវាខុសនឹងច្បាប់ការបើកកាស៊ីណូ ហើយអាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការបង្ក្រាបទាល់តែសោះ។ ហើយនឹងកំពុងតែប្រឆាំងបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដែលបានចេញ ស,ជ,ណ ថែមទៀតផង។

 

គួររំលឹកថា ស,ជ,ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌល

កំសាន្តកាស៊ីណូ រាល់ល្បែងស៊ីសងគឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ

ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងកាស៊ីណូនោះឡើយ។

 

បើតាមប្រភពបន្តបានឲ្យដឹងថា  សម្រាប់ការប្រជល់មាន់១គូៗមានដាក់ដើមទន់ចាប់ពី(២ លានរៀល)ទៅដល់(៣០០០ដុល្លារ)ឯណោះឬច្រើនជាងនេះទៅទៀតសូមបញ្ជាក់ប្រាប់ថាល្បែងស៊ីសងប្រជល់មាន់បៀអាប៉ោងនិង

យូគីនេះផងដែរ បើកលេងជាទ្រង់ទ្រាយធំតែម្តង។

ពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ទៅករណីកាស៊ីណូលេងល្បែងស៊ីសងខុសច្បាប់ទាំងនេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya