ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្ដាលឱ្យ​របួសធ្ងន់​ស្រាល​ ​

ម៉ូតូ​បុក​ម៉ូតូ បណ្ដាលឱ្យ​របួសធ្ងន់​ស្រាល​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១៦​រសៀល ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៤ ឋិត​នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ ពោធិ៍​សែន​ជ័យ ។​
​ជន​រង គ្រោះ​ត្រូវបាន​ស្គាល់ឈ្មោះ យ៉យ ស្រី​ម៉ី អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ​(​របួសធ្ងន់​) មាន​ទីលំនៅ​ភូមិ​-​សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ និង​អ្នករួមដំណើរ​២​នាក់​ទៀត​មិន​ត្រូវបាន​ស្គាល់ឈ្មោះ (​ក្មេង​ម្នាក់ ស្ដ្រី​ម្នាក់ទៀត​) ជិះ​ម៉ូតូ​ម៉ាក​ឆា​លី ពណ៌​ស ពាក់​ស្លាក​លេខ ប​-៣៣៩១ ភព​១ ។ ដោយឡែក ភាគី​បង្កហេតុ​ប្រភេទ​ម៉ូតូ​ធំ​បើកបរ​ដោយ​ជនជាតិ​បរទេស ក្រោយ​កើតហេតុ​បើក​រត់​បាត់ស្រមោល ។​
នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ មួយគ្រឿង​មាន​គ្នា​៣​នាក់ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិច​ទៅលើ ។ លុះ​មកដល់​ចំណុច កើតហេតុ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត​បើក​កាត់​ពីមុខ ធ្វើឱ្យ​ជនរងគ្រោះ​បង្អង់​ល្បឿន ក៏ត្រូវ​ម៉ូតូ មួយគ្រឿង​ទៀត​ដែល​បើកបរ​ដោយ​ជនបរទេស​មកពី​ក្រោយ​បុក​ពេញទំហឹង បណ្ដាលឱ្យ​ជន​រង គ្រោះ​ដួល បោក​សន្លប់​ស្ដូកស្ដឹង ឃើញ​ដូច្នោះ ជនបរទេស​រូបនោះ​ក៏​បើក​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya