ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ មុខសញ្ញាពាក់របាំងមុខ ដើរលក់ថ្នាំញៀនជនជាតិវៀតណាមម្នាក់ នៅកំពង់ឆ្នំាង

ឃាត់ខ្លួនជនសង្ស័យ មុខសញ្ញាពាក់របាំងមុខ ដើរលក់ថ្នាំញៀនជនជាតិវៀតណាមម្នាក់ នៅកំពង់ឆ្នំាង

កំពង់ឆ្នាំង ៖  នៅថ្ងៃទី២២ តុលា ២០២០ នៅចំណុចផ្ទះបណ្ដែតទឹកមួយកន្លែងស្ថិតនៅក្នុងភូមិ ៧ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង ។  សង្ស័យចែកចាយនិងប្រើប្រាស់គ្រឿងញៀននេះ មានឈ្មោះ ង្វៀងយ៉ាំងវ៉ាង ប្រុសអាយុ 25 ឆ្នាំរស់នៅផ្ទះបណ្ដែតទឹកភូមិសង្កាត់ខាងលើ ។

ឃាត់ខ្លួនជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀនខាងជំនាញបានរាយការណ៍ជូនស្នងការនគរបាល ខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ខូវ លី និងសុំការអនុញ្ញាតពីលោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តសាលាតំបូងខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការឆែកឆេរនៅពីលើផ្ទះរបស់ជនសង្ស័យលើនិងនាំយកមក ការិយាល័យគ្រឿងញៀនខេត្តដើម្បីធ្វើការសាកសួរបន្ត ។

សមត្ថកិច្ចដកហូតបានថ្នាំញៀនមួយកញ្ចប់ដាវមួយកាណូតមួយគ្រឿង ដែលជាមធ្យោបាយសម្រាប់ ធ្វើសកម្មភាពចែកចាយគ្រឿងញៀននៅតាមដងទន្លេរួម និងមធ្យោបាយបម្រើដល់ការជក់មួយចំនួនផងដែរ ។ សង្ស័យដែលជាមេខ្លោងចែកចាយគ្រឿងញៀនម្នាក់ទៀតឈ្មោះ ថាយង្វៀងយ៉ាំងយាក បានរត់គេចខ្លួនបាត់នៅពេលសមត្ថកិច្ចទៅដល់ ។  ជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀនហើយបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្ត

ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya