ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » កម្មករសំណង់ម្នាក់ ស្លាប់ សមត្ថកិច្ចថា គាំងបេះដូង នៅព្រះសីហនុ

កម្មករសំណង់ម្នាក់ ស្លាប់ សមត្ថកិច្ចថា គាំងបេះដូង នៅព្រះសីហនុ

ព្រះសីហនុ ៖ បុរសជាកម្មករសំណង់ម្នាក់ ត្រូវបានសមត្ថកិច្ចអះអាង ថា មានអាការះគាំងបេះដូងស្លាប់ ខណះបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តនៅព្រឹកថ្ងៃទី ២២ខែតុលាឆ្នាំ២០២០ ។

សាកសពមាន ឈ្មោះ លន ខ្មៅ ភេទ ប្រុស អាយុ ៣០ ឆ្នាំជនជាតិ ខ្មែរមុខរបរ កម្មករសំណង់ មានស្រុកកំណើត ភូមិ ព្រៃតាព្រិច ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់កំពេញចាស់ ស្ថិតក្រុម ១ ភូមិ ១ សង្កាត់ ៣ ក្រុងព្រះសីហនុ។

ឆ្លងតាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិត សែជូ សិទ្ធិជោតិ អនុប្រធានមន្ទីរ សុខាភិបាលខេត្តព្រះហនុនិងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រឃើញថា សាកសពស្លាប់នៅវេលាម៉ោង
២២និង៣០នាទី ដោយសារ( គាំងបេះដូង )ហើយត្រូវបានធ្វើការប្រគល់សាកសពទៅអោយក្រុមគ្រួសារ បញ្ជូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya