ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ​​បាញ់​ប្រពន្ធ ព្រោះដណ្ដើម​​​កូន​ជិះ​​​​គេច​ រួចជាប់អន្ទាក់សមត្ថកិច្ច នៅបាត់ដំបង

ឃាត់ខ្លួនជនសង្ស័យ ​​បាញ់​ប្រពន្ធ ព្រោះដណ្ដើម​​​កូន​ជិះ​​​​គេច​ រួចជាប់អន្ទាក់សមត្ថកិច្ច នៅបាត់ដំបង

ខេត្តបាត់ដំបង​ ៖ ករណី​ផ្ទុះអាវុធ​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ តុលា នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦ ត្រង់​ចំណុច​ភូមិ​គោក​ចាស់ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ចាន់ សុផល ហៅ ពៅ​។

បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្តសៀមរាប ប្រកាស​អាសន្ន​ឱ្យ​តាម​ចាប់ខ្លួន ក្រោយ​ពី​ប្រើប្រាស​កាំភ្លើង​បាញ់​ទៅ​លើ​ប្រពន្ធ​បណ្ដាល​ឱ្យ​រង​របួស ពេល​ផ្ទុះ​ជម្លោះ​នៅ​ក្នុង​រថយន្ត​នៅ​លើ​ដងផ្លូវ​ត្រង់​ចំណុច​ភូមិ​គោក​ចាស់ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ហើយ​ជន​នេះ បាន​ព្យាយាម​បើក​រត់គេច​ខ្លួន​ជាមួយ​កូន​តូច​ម្នាក់​ ។ សមត្ថកិច្ច​ខេត្តសៀមរាប ប្រកាស​អាសន្ន​សុំ​អន្តរា​គម​ន៍ពី​សមត្ថកិច្ច​តាម​បណ្ដា​ខេត្ត ស្រាប់តែ​ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​អធិការ​ស្រុក​ប​វេ​ល តាម​ចាប់​បាន​ទាំង​មនុស្ស​ទាំង​រថយន្ត​រួម​ទាំង​កូន​តូច​ម្នាក់​ផង នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ តុលា ខណ​:​ជន​នេះ ​កំពុង​ឈប់​រថយន្ត​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អូរ​ដូន​ពៅ ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល​។

​កម្លាំង​ចុះ​ស្ទាក់​តាម​គោលដៅ​ភ្លាម​ៗ ដើម្បី​ត្រូ​ត​ពិនិត្យ​រថយន្ត​និង​មុខសញ្ញា​ជនសង្ស័យ ក្រោយ​ពី​ទ​ទូល​បាន​ព័ត៌មាន​សុំ​សហការ​ពី​ខេត្តសៀមរាប​។  ប៉ុន្មាន​នាទី​ក្រោយមក ​ប្រទះ​ឃើញ​មុខសញ្ញា​នេះ កំពុង​ឈប់​រថយន្ត​នៅ​ក្នុង​ដី​ឡូ​ត៍ចំណុច​ខាងលើនេះ ទើប​ធ្វើការ​ឃាត់ខ្លួន​ជាមួយនឹង​រថយន្ត ដែល​មានកូន​តូច​រួម​ដំណើរ​ម្នាក់​ផង​។

ជន​នេះ​ត្រូវ​បាន​សង្ស័យ​ថា បាន​ប្រើប្រាស​កាំភ្លើងខ្លី​ម៉ាក K-59 បាញ់​មួយ​គ្រាប់​ទៅ​លើ​ប្រពន្ធ​ឈ្មោះ សំ​អុល សុ​ដា​នី អាយុ​២៧​ឆ្នាំ បណ្ដាល​ឱ្យ​របួសធ្ងន់​ត្រង់​ដោះ​ខាងឆ្វេង នៅ​ពេល​ផ្ទុះ​ជម្លោះ​ពេល​កំពុង​ធ្វើ​ដំណើរ​ដោយ​រថយន្ត​តាម​ដងផ្លូវ​។ របាយ​ការ​ណ៍​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ផ្ទុះអាវុធ​ធ្វើ​ឱ្យ​របួស​ប្រពន្ធ ជន​នេះ​បាន​បើករថយន្ត​រត់គេច​ត្រឡប់​ក្រោយ​ជាមួយ​កូន​តូច​ម្នាក់ ចោល​ប្រពន្ធ​នៅ​កន្លែង​កើតហេតុ ហើយ​ថែម​ទាំង​ទម្លាក់​កាំភ្លើងខ្លី​នោះ​នៅ​ក​ន្កែ​ង​កើតហេតុ​ទៀត​ផង​។ ក្រោយ​ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​ស្រុក​ក្រឡាញ់​បាន​ចុះ​អន្តរា​គម​ន៏​ទាំង​យប់​ដើម្បី​សួរនាំ និង​ដឹក​ស្ត្រី​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ ហើយ​បាន​ប្រកាស់​អាសន្ន​សុំ​អន្តរា​គម​ន៏​ភ្លាម​ៗ ពី​សមត្ថកិច្ច​នៅ​តាម​បណ្ដា​ខេត្ត​នានា ឱ្យ​ជួយ​តាម​ស្ទាក់​ចាប់​មុខសញ្ញា ដែល​ជិះ​រថយន្ត​ម៉ាក​នី​ស្សាន់​ព័​ណ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-8787​។

ជុំវិញ​ការ​ផ្ទុះ​ជម្លោះ​រហូត​មានការ​ផ្ទុះអាវុធ​បណ្ដាល​ឱ្យ​របួស​ប្រពន្ធ​នេះ បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​ដែល​បាន​ស្រង់​ចម្លើយ​បឋម​ពី​ស្ត្រី​រង​គ្រោះ​ថា ស្ត្រី​រង​គ្រោះ​និង​ជន​ដៃដល់ ​គឺជា​ប្ដី​ប្រពន្ធ តែ​ជា​ប្រពន្ធចុង រស់នៅ​ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ប្រភព​បាន​បញ្ជាក់​ថា ប្ដី​ប្រពន្ធ​ហេងស៊យ​នេះ បាន​ផ្ទុះ​ជម្លោះ​ពេល​កំពុង​ជិះ​រថយន្ត​តាម​ផ្លូវ​មក​ដល់​ចំណុច​ខាងលើ ហើយ​បាន​ឈប់​រថយន្ត​ប្រតាយប្រតប់​គ្នា​រហូត​មានការ​ផ្ទះ​អាវុធ​បណ្ដាល​ឱ្យ​របួស​ប្រពន្ធ​តែ​ម្ដង​។ គេ​មិន​ទាន់​ដឹង​ថា តើ​ជន​ដៃដល់​ធ្វើការ​អ្វី​នោះ​ទេ ទើប​មាន​កាំភ្លើង​ប្រើប្រាស​បែប​នេះ ?

ក្រោយ​ពេល​ឃាត់ខ្លួន​នៅ​អធិការ​នគរបាល​ស្រុក​ប​វេ​ល ជន​សង្ស័យ​ឈ្មោះ ចាន់ សុផល ហៅ ពៅ នេះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​មិន​មាន​ធ្វើការ​រាជការ​ទេ ហើយ​កាំភ្លើង​នោះ​ក៏​មិនមែន​របស់​ខ្លួន​ដែរ គឺ​កាំភ្លើង​របស់​ប្រពន្ធ​ខ្កួ​ន​។ ជន​នេះ​បាន​ឆ្លើយ​ដោះ​បន្ទុក​ថា ខ្លួន​និង​ប្រពន្ធ​បាន​ឈ្លោះប្រកែក​គ្នា​នៅ​ក្នុង​រថយន្ត​ពេល​ជិះ​ត្រឡប់​ពី​ខេត្តបន្ទាយមានជ័យ ទៅ​ភ្នំពេញ​វិញ​។ ពេល​ធ្វើ​ដំណើរ​ទៅ​ចំណុច​កើតហេតុ ប្រពន្ធ​បាន​ដក​កាំភ្លើង​ភ្ជង់​ក្បាល​ខ្លួន ទើប​ឈប់​រថយន្ត​ប្រតាយប្រតប់​គ្នា​បណ្ដាល​ឲ្យ​ផ្ទុះ​មួយ​គ្រាប់​របួស​ប្រពន្ធ​តែ​ម្ដង ហើយ​ពេល​នោះ​ខ្លួន​ក៏​បើក​រត់​ជាមួយ​កូន ចោល​ប្រពន្ធ​តែ​ម្ដង​ទៅ​ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya