ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » សាលា​ឧ​ទ្ឋ​រណ៍​ដោះលែង​ជនជាប់ចោទ​៤​នាក់ ពាក់​ព័​ន្ឋ​អូសទាញ​ពលករ​ជាង​៤០​នាក់ ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​

សាលា​ឧ​ទ្ឋ​រណ៍​ដោះលែង​ជនជាប់ចោទ​៤​នាក់ ពាក់​ព័​ន្ឋ​អូសទាញ​ពលករ​ជាង​៤០​នាក់ ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​

​ភ្នំពេញ ៖ ថ្ងៃទី​២៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​ខេត្តបាត់ដំបង ទុកជាបានការ​ដដែល ពោលគឺ បន្ត​ដោះលែង​ក្រុម​ជនជាប់ចោទ​ទាំង​៤​នាក់​នេះ​ដដែល ។​
​ជនជាប់ចោទ​មានឈ្មោះ ចៀន ច​ន អាយុ ៥៣​ឆ្នាំ ឈ្មោះ ចៀន វិចិត្រ អាយុ ២២​ឆ្នាំ ឈ្មោះ ខុម ខែម អាយុ ៣៨​ឆ្នាំ និង​ឈ្មោះ ឃីម ណាវ ជា​ប្រពន្ធ ឈ្មោះ ខុម ខែម​(​នៅក្រៅ​ឃុំ​)​ជាប់ចោទ​ពីបទ​នាំចេញ​ដោយ​មិន​ស្របច្បាប់​ក្នុងការ​ឆ្លងដែន ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២២ ខែ​កុ​ម្ភះ ឆ្នាំ​២០១២ នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។ ចំណែក​ដើមបណ្តឹង​ក្នុង​សំណុំ​រឿងនេះ​មាន​ចំនួន​២៦ នាក់ ។
​ក្រោយ​ការស៊ើបអង្កេត តុលាការខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១២ បានសម្រេច​លើកលែង​ការចោទប្រកាន់​ទៅលើ​ជនជាប់ចោទ​ទាំង​៤​នាក់ ។ ប៉ុន្តែ​សាលក្រម​នេះ ត្រូវបាន​លោក តូច ភក្តី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបាត់ដំបង​ប្តឹង​ឧ​ទ្ឋ​រណ៍ ។​
​ក្នុង​សវនាការ​សាលា​ឧ​ទ្ឋ​រណ៍ កាលពី​ថ្ងៃទី​២០ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ ឈ្មោះ ចៀន ច​ន បាន​បដិសេធថា ខ្លួន​ពុំបាន​អូសទាញ​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ទេ ។ ជនជាប់ចោទ បញ្ជាក់ថា មុន​ត្រូវ​ចាប់ខ្លួន​ធ្លាប់​ទៅធ្វើ​ការ​នៅ​ប្រទេស ថៃ បាន​២​ដង ហើយ​លើក​នេះ​ខ្លួន​ទៅជា​មួយ​អ្នកភូមិ​មាន​ក្មេង​មាន​ចាស់ ២ ឡាន តែ​ពេលមកដល់​ស្រុក សំពៅ​លូន ចុះ​ពី​ឡាន​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង ។ ចំណែក​ឈ្មោះ ខុម ខែម និង ឈ្មោះ ចៀន វិចិត្រ ក៏បាន​បដិសេធ​ដូចគ្នា​ថា ពលករ​ទាំង​នោះគេ​ទៅរក​ការងារ​ធ្វើ​ដោយ​ខ្លួនឯង ហើយ​ខ្លួន​ក៏​មិនមាន​យកលុយ​កាក់​អី​ពី​ពួកគេ​ដែរ ។
​លោក ង៉ែត សា​រ៉ា​ត តំណាង​មហាអយ្យការ បាន​សន្និដ្ឋានថា តាម​ចម្លើយ​ជនជាប់ចោទ​និង​របាយការណ៍​ថ្នាក់ក្រោម​ជន​ទាំងនេះ​ពិតជា បាន​នាំ​ជនរងគ្រោះ​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​មិន​ស្របច្បាប់​មែន ។ តាម​មាត្រា ១១ ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ជន​ណា​ដែល​នាំយក​ជន​ដទៃ​ចេញ​ដោយ​មិន​ស្របច្បាប់ ក្នុង​គោលបំណង​ប្រគល់​ឬ​នាំយកទៅ​ក្រៅប្រទេស​កម្ពុជា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៧​ឆ្នាំ ដល់ ១៥​ឆ្នាំ ។​
​ទោះបីយ៉ាងណា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧ​ទ្ឋ​រណ៍ លោកស្រី ចាន់ ម៉ា​ឌី​ណា បាន​តម្កល់​សាលក្រម​តុលាការខេត្ត​បាត់ដំបង​ទុកជាបានការ​ដដែល និង​បន្ត​ដោះលែង​ក្រុម​ជន​ជាប់ ចោទ​ទាំង​៤​នាក់ ។ ប៉ុន្តែ​តាមច្បាប់ អគ្គព្រះរាជអាជ្ញា​អម​សាលា​ឧ​ទ្ឋ​រណ៍ មាន​សិទ្ឋិ​ប្តឹង​សារទុក្ខ​ទៅ តុលាការ​កំពូល​បន្តទៀត ក្នុង​រយៈពេល​១​ខែ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya