ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » អភិបាលរាជធានី ៖ បញ្ជាឲ្យខណ្ឌទំាង​១៤ បង្កើនការការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានម៉ឺងម៉ាត់

អភិបាលរាជធានី ៖ បញ្ជាឲ្យខណ្ឌទំាង​១៤ បង្កើនការការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានម៉ឺងម៉ាត់

ភ្នំពេញ ៖  នៅថ្ងៃទី២៣ខែតុលា ឆ្នំា២០២០ស្អែកនេះ  លោកអភិបាលរាជធានីភ្នំពេញបញ្ជាឱ្យអាជ្ញារធរខណ្ឌ ទំាង១៤បង្កើនការការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានម៉ឺង ម៉ាត់បំផុត ដើម្បីធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សង្គម។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២២ ខែតុលានេះនារដ្ឋបាលសាលារាជធានីភ្នំពេញ ។

ក្នុងនោះលោកអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យកម្លំាងចម្រុះនិងអាជ្ញាធរមូលដ្ឋានខណ្ឌទំាង១៤ ដាក់កម្លំាងល្បាតប្រចាំការនៅទីតំាងសំខាន់ៗ ដើម្បីទប់ស្កាត់ការប្រមូលផ្តុំខុសច្បាប់គ្រប់រូបភាព ក្នុងគោលដៅថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ការបង្កើនកិច្ចគាំពារសង្គមនេះបានធ្វើឡើង ដោយសារតែក្រុមឧទ្ទាមក្រៅច្បាប់និងអង្គការសង្គមស៊ីវិលមួយចំនួនបានត្រៀមផែនការប្រមូលផ្តុំកម្លំាងដោយខុស

ច្បាប់នៅថ្ងៃទី២៣ ខែតុលា ដែលជាខួប២៩ឆ្នាំនេះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសដើម្បីប្រឆំាងតវ៉ានៅ

គោលដៅមួយ ចំនួនក្នុងរាជធានីភ្នំពេញ។

លោកឃួង ស្រេង បានបញ្ជាក់ថា ផែនការប្រមូលផ្តុំរបស់ក្រុមអមិត្តនេះ គឺជាសកម្មភាពផ្ទុយនឹង ច្បាប់ ដែលកម្លំាងសមត្ថកិច្ចមិនអាចមើលស្រាលបានឡើយ ពោលគឺត្រូវតែទប់ស្កាត់ឱខាងតែបាន ដើម្បីធានាសុវត្ថិភាព

សង្គម នឹងមិនឱ្យក្រុមណាមួយមកបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានព្រមានឱ្យប្រយ័ត្នខ្លួនចំពោះអ្នកដែលចង់មកធ្វើបាតុកម្មនៅមុខស្ថាន ទូតចិនប្រចាំ កម្ពុជានៅថ្ងៃទី២៣ខែតុលានេះ ខណៈការប្រមូលផ្តុំធ្វើបាតុ កម្មនេះជាសកម្មភាពខុសច្បាប់។សម្តេចតេជោបានបញ្ជាក់ថាខ្ញុំសូមផ្តាំអ្នកដែលចង់ធ្វើបាតុកម្មនៅមុខស្ថានទូតចិននៅទីក្រុងភ្នំពេញប្រយ័ត្នប្រយែង

គេកំពុងទឹកលិចកុំមករញ៉េរញ៉ាយមុខសញ្ញាអ្នកឯងគេគ្រប់គ្រងបានហើយ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya