ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនជាតិចិន ៣នាក់ និងថ្នាំញៀនជាង១គីឡូក្រាម នៅភ្នំពេញ

ឃាត់ខ្លួនជនជាតិចិន ៣នាក់ និងថ្នាំញៀនជាង១គីឡូក្រាម នៅភ្នំពេញ

(ភ្នំពេញ)៖  បង្ក្រាបករណីរក្សាទុក ជួញដូរ គ្រឿងញៀនខុសច្បាប់ នៅពីរគោលដៅផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។

គោលដៅទី១៖ នៅចំណុចមុខបន្ទប់ជួល ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងគោលដៅទី២៖ នៅចំណុចមុខខុនដូបាលី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រតិបត្ដិការចុះបង្ក្រាបករណីរក្សាទុក ជួញដូរ គ្រឿងញៀនខុសច្បាប់ ខាងលើនេះ ធ្វើឡើងនាថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២០។

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ១៖ ឈ្មោះ Huo Tao ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន, ២៖ ឈ្មោះ Ba yun ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន, ៣៖ ឈ្មោះ Shi Si Bel ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន។

សមត្ថកិច្ច បានដកហូតវត្ថុតាង ចាប់យកសារធាតុញៀនសរុប១គីឡូក្រាម ៤៥៣,៥៤ក្រាម (មេតំហ្វេតាមីន(ICE) ទម្ងន់១,៣៨៩.៤៣ក្រាមគ្រាប់ (WY) ២៩.២១ក្រាម, អ៊ិចស្តាស៊ី ៣៤.៩០ក្រាម) ជញ្ជីងថ្លឹង០១គ្រឿង និងទូរស័ព្ទ០២គ្រឿង។

ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ បានកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya