ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើលស្រែកថា ចោរឡើងលើដំបូលផ្ទះត្រូវគេទាន់ បែរជាចោរលោតទម្លាក់ខ្លួនដើម្បីបញ្ចប់ជីវិត​​ ​តាមពិតជននេះ ជាមនុស្សបែកថ្នាំ នៅកណ្តាល

ភ្ញាក់ផ្អើលស្រែកថា ចោរឡើងលើដំបូលផ្ទះត្រូវគេទាន់ បែរជាចោរលោតទម្លាក់ខ្លួនដើម្បីបញ្ចប់ជីវិត​​ ​តាមពិតជននេះ ជាមនុស្សបែកថ្នាំ នៅកណ្តាល

ខេត្តកណ្ដាល៖ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្នុងភូមិស្ទឹងជ្រៅ​ សង្កាត់ដេីមមៀន​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល។

ខណៈដែលអ្នកស្រុកមើលឃើញបុរសម្នាក់ឡើងលើផ្ទះគេ​ធ្វើដូចជាចោ​​​រ លុះពេលឃើញម្ចាស់ផ្ទះ​និងពលរដ្ឋ​នាំគ្នាស្រែកថាចោរ​​ៗក៏លោតទម្លាក់ខ្លួនពីលើដំបូលផ្ទះចុះមកដីធ្វើឱ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំង។​​ តែការណ៍ពិតជននេះជាមនុស្សបែកថ្នាំសោះ។

ករណីនេះមិនមែនជាករណីចោរចូលលួចនោះទេ ព្រោះជននោះមិនមានឧបករណ៍អ្វីជាប់ខ្លួនដើម្បីធ្វើសកម្មភាពឡើយ តែជាករណីបែកថ្នាំ​​​ ដោយឡើងលើដំបូលផ្ទះគេហើយលោតតែម្ដង។

ជននោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃដើម្បីធ្វើការសង្គ្រោះ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya