ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » ជនជាតិចិនបាញ់ជាច្រើនគ្រាប់ បណ្តាលឲ្យរបួស២នាក់ ជនដៃដល់ត្រូវបានកម្លាំងនគរបាលបង្ក្រាបភ្លាមៗ នៅព្រះសីហនុ

ជនជាតិចិនបាញ់ជាច្រើនគ្រាប់ បណ្តាលឲ្យរបួស២នាក់ ជនដៃដល់ត្រូវបានកម្លាំងនគរបាលបង្ក្រាបភ្លាមៗ នៅព្រះសីហនុ

(ព្រះសីហនុ)៖ កាលពីវេលាម៉ោងប្រមាណ ២រំលងអធ្រាត្រឆ្លងចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មានហេតុ ការណ៍បាញ់ជាច្រើនគ្រាប់បង្កដោយជនជាតិចិន និងចិន ដែលបណ្តាលឲ្យរងរបួស២នាក់។ តែយ៉ាងណាក៏ដោយ ជនដៃដល់ត្រូវបានកម្លាំងនគរបាលបើក ប្រតិបត្តិការ តាមបង្ក្រាបបានភ្លាមៗ និងកំពុងបន្តនីតិវិធី។

ករណីផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឲ្យរបួសមនុស្សចំនួន២នាក់ (ចិន និងចិន) តែកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងអន្តរាគមន៍ពិសេសរបស់យើង បានចេញបង្រ្កាបជនបង្កភ្លាមៗហើយ»។  ក្រោយមានហេតុការណ៍នេះកើតឡើង អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាឲ្យតាមចាប់ជនបង្កឲ្យបានដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់។ សម្រាប់មូលហេតុ ដែលនាំឲ្យជនជាតិចិនបាញ់ជាច្រើនគ្រាប់នោះមិនទាន់ដឹងមូលហេតុអ្វីនោះទេ។  ជនបង្កត្រូវបាននាំខ្លួន និងធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya