ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល! ​ប្តី​បាញ់​ប្រពន្ធ​ ដោយសារប្រច័ណ្ឌ រួច​បើកឡាន​គេចខ្លួន នៅសៀមរាប

ភ្ញាក់ផ្អើល! ​ប្តី​បាញ់​ប្រពន្ធ​ ដោយសារប្រច័ណ្ឌ រួច​បើកឡាន​គេចខ្លួន នៅសៀមរាប

សៀមរាប ៖ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ២.៥០​នាទី​ថ្ងៃ​ទី​២២ តុលា ២០២០ មាន​ករណី​ផ្ទុះ​អាវុធ​ នៅ​ចំណុច​មុខ​សាលាបឋមសិក្សា​សាមគ្គី​(​ផ្លូវជាតិ​លេខ​៦)​ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប។

ជន​បង្ក​ឈ្មោះ ចាន់ ផល ហៅ​ពៅ ភេទ​ប្រុស ​អាយុ​ប្រហែល​៥០​ឆ្នាំ​ ទីលំនៅ​ភូមិ​ស្វាយ​ធំ ខេត្ត​សៀមរាប ជិះ​រថយន្ត​ពណ៌​ខ្មៅ​មិន​ស្គាល់​ម៉ាក​ស្លាក​លេខ​៨៧៨៧ អាវុធ​ម៉ាក​K៥៤​លេខ​៣៧៦៣​។​ក្នុង​ហេតុការណ៍​បាញ់​នោះ ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ឈ្មោះ សំអុល សុខ​ដា​នី ភេទ​ស្រី ​អាយុ​២៧​ឆ្នាំ ទីលំនៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ភ្នំពេញ រង​របួស​ធ្ងន់​ចំ​ដើម​ទ្រូង​ខាងឆ្វេង​១​គ្រាប់​(​បៀម​គ្រាប់​)។ ក្រោយ​មានការ​ផ្ទុះអាវុធ​ជន​បង្ក​ បាន​ឡើង​រថយន្ត​គេច​ខ្លួនបាត់ ចំណែក​ជនរងគ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀមរាប​។

​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​រក​ជន​បង្ក ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។​ ប្រភព​បាន​ឲ្យ​ដឹងថា ក្នុងករណីនេះ ​ជន​បង្ក​គឺជា​ប្តី​មិនទាន់​ការ ហើយ​អាច​ដោយសារ​ទំនាស់​ពាក្យ​សម្តី (​ប្រច័ណ្ឌ​)៕​

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya