ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ លួចម៉ូតូ PASSAPP មួយគ្រឿង មកបាញ់ថ្នាំប្តូរពណ៌ នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ លួចម៉ូតូ PASSAPP មួយគ្រឿង មកបាញ់ថ្នាំប្តូរពណ៌ នៅភ្នំពេញ

ភ្នំពេញ: នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួច (លួចម៉ូតូកង់បី (PassAp )០១គ្រឿង) ឃាត់ខ្លួននៅចំណុចលើដងផ្លូវ១២៦ ភូមិ៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ដែលប្រព្រឹត្តបទល្មើសលួច នៅចំណុចមុខផ្ទះលេខ៣០AE1 ផ្លូវលេខ៥៩២ ក្រុមទី៤៦ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៤និង០០នាទីទាបភ្លឺ ។
​​​​​
ជនសង្ស័យ៖ ឈ្មោះ ពេជ្រ វណ្ណនី ហៅ នី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ មានទីកន្លែងកំណើត ភូមិតាកោ ឃុំព្រៃលាស់ ស្រុកពញ្ញាឮ ខេត្តកណ្ដាល ។

វត្ថុតាងចាប់យកមាន៖ ម៉ូតូកង់បី (PassAp) ០១គ្រឿង ពណ៌ស (បាញ់ថ្នាំប្តូរមកពណ៌ស្វាយ) ដែលមានលេខតួ: 07383 និងលេខម៉ាស៊ីន: 38274 ជារបស់ជនរងគ្រោះដែលជនសង្ស័យលួច ចាប់យកពីជនសង្ស័យឈ្មោះ ពេជ្រ វណ្ណនី ) ។ សមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តអនុវត្តតាមនីតិវិធីផ្លូច្បាប់៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya