ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » បុរសជាឪពុកស្លាប់ បន្ទាប់ពីរត់ទៅចាប់កូនប្រុស ដែលសង្ស័យមានជំងឺឆ្កួតជ្រូកប្រកាច់រើឡើង តែកូន យកដំបងឫស្សីប៉ុនមេជើង គ្រវាសត្រូវចំសៀតផ្កាខាងឆ្វេង បង្កការភ្ញាក់ផ្អើល នៅស្វាយរៀង

បុរសជាឪពុកស្លាប់ បន្ទាប់ពីរត់ទៅចាប់កូនប្រុស ដែលសង្ស័យមានជំងឺឆ្កួតជ្រូកប្រកាច់រើឡើង តែកូន យកដំបងឫស្សីប៉ុនមេជើង គ្រវាសត្រូវចំសៀតផ្កាខាងឆ្វេង បង្កការភ្ញាក់ផ្អើល នៅស្វាយរៀង

ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបានកើតឡើង កាលពី ល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បុរសជាឪពុកបានស្លាប់ បន្ទាប់ពីរត់ទៅចាប់កូនប្រុសដែលសង្ស័យមានជំងឺឆ្កួតជ្រូកប្រកាច់រើឡើង តែកូននោះបានយកដំបងឫស្សីប៉ុនមេជើងគ្រវាសត្រូវចំសៀតផ្កាខាងឆ្វេង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកឃាត់ខ្លួនជនបង្កយកទៅសាកសួរ។

បុរសដែលស្លាប់ត្រូវជាឪពុកមានឈ្មោះឥន សាវ៉ន អាយុ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុលើ។ ចំណែកកូនដែលបង្កហេតុមានឈ្មោះឥន ទ្រី អាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ។

បុរសជាកូនគឺមានជំងឺឆ្កួតជ្រូកយូរឆ្នាំមកហើយ ហើយក្រុមគ្រួសារធ្លាប់យកទៅព្យាបាលនៅឯមន្ទីរពេទ្យដែរតែមិនធូរស្រាលសោះ ទើបចេះបណ្ដោយរហូតដល់ថ្ងៃកើតហេតុតែម្តង ខណៈឪពុកឃើញកូនមានជំងឺប្រកាច់រើឡើងក៏រត់ទៅចាប់បម្រុងចង តែចៃដន្យកូនប្រុសបានយកដំបងឫស្សីប៉ុនមេជើងប្រវែង៤០សង់ទីម៉ែត្រគ្រវាសត្រូវចំសៀតផ្កាខាងឆ្វេង បណ្ដាលឱ្យដួលស្លាប់ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya